ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិបបាល់ទាត់អធិរាជស Real Madrid  បានក្លាយជាម្ចាស់ពាន Ballon d’Or ជាលើកដំបូងក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ។Karim Benzema Ballon d'Or 2022 : "J'ai grandi avec ça dans ma tête" -  Eurosport

កាលពីឆ្នាំទៅខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំនេះ​ជួយឱ្យក្រុម Real Madrid ឈ្នះពានរង្វាន់ Laliga លីគកំពូលអេស្ប៉ាញ និងឈ្នះពាន UEFA Champion League ឆ្នាំ២០២២ ជាលើក១៤។ មិនតែប៉ុណ្ណោះ រូបគេក៏បានឈ្នះស្បែកជើងមាសនៅលីគកំពូលអេស៉្បាញ ដោយស៊ុតបាន ២៧គ្រាប់។

រឿងដែលគួរឱ្យស្តាយកាលពីយប់មិញ គឺថា Ronaldo និង Messi មិនជាប់ក្នុងបញ្ជី ១០នាក់ ចុងក្រោយនោះទេ ដែលនេះសបញ្ជាក់ឱ្យឃើញថា រជ្ជកាលរបស់អ្នកទាំងប្រហែលជាជិតបញ្ចប់ហើយ៕

ខាងក្រោមនេះជាបញ្ជីឈ្មោះអ្នកដែលជាប់ Top 10 Ballon d’Or៖

  1. Karim Benzema
  2. Sadio Mane
  3. Kevin de Bryune
  4. Robert Lewandowski
  5. Mohamed Salah
  6. Kylian Mbappe
  7. Thibaut Courtios
  8. Vinicius Junior
  9. Luka Modric
  10. Erling Haaland