នៅពេលចូលដល់វ័យកាន់តែច្រើន ច្បាស់ណាស់ថាសុខភាពនឹងចុះខ្សោយ  ហើយប្រព័ន្ធការពារ ព្រមទាំងសារធាតុចិញ្ចឹមផ្សេងៗទៀតនៅក្នុងរាងកាយ​ ក៏ត្រូវបានបាត់បង់ជាមួយគ្នាផងដែរ ។ ជាពិសេសចំពោះស្រ្ដីដែលឈានចូលដល់វ័យ៤០ឆ្នាំឡើងទៅ ប្រាកដជាត្រូវបាត់បង់នូវខូឡាជែនក្នុងរាងកាយ ។

Skin Solutions: A Dermatologist recommends her best anti-aging skincare  products

 

ខាងក្រោមនេះគឺជាក្រុមអាហារទាំង៣ប្រភេទ ដែលស្រ្ដីមានអាយុចាប់ពី៤០ឆ្នាំឡើងទៅមិនគួររំលង ៖

  • ក្រុមបន្លែ និងផ្លែឈើ​វីតាមីនC

ស្រ្ដីដែលមានវ័យចាប់ពី៤០ឆ្នាំឡើង គួរតែទទួលទានបន្លែផ្លែឈើដែលសម្បូរទៅដោយវីតាមីនC ឲ្យបានច្រើន ព្រោះតែវីតាមីនC មានសមត្ថភាពក្នុងការពង្រឹងដង់ស៊ីតេឆ្អឹង ព្រមទាំងការពារជំងឺពុកឆ្អឹងបានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះវីតាមីនច ក៏ចាំបាច់សម្រាប់ការបង្កើតខូឡាជែន ដើម្បីជួយប្រឆាំងនឹងភាពចាស់ ព្រមទាំងជួយឲ្យស្បែកភ្លឺថ្លា និងរឹងមាំជាងមុនផងដែរ ។

20 Foods That Are High in Vitamin C

  • យ៉ាអ៊ួ ទឹកដោះគោជូរ

យ៉ាអ៊ួ និងទឹកដោះគោជូរ គឺជាអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូម ជាតិសរសៃ និងសារធាតុរ៉ែសំខាន់ៗសម្រាប់រាងកាយ  ព្រមទាំងផ្ដល់នូវខូឡាជែន ដែលជួយឲ្យទទួលបានស្បែកភ្លឺថ្លា  ។ ជាមួយគ្នានេះ យ៉ាអ៊ួ និងទឹកដោះគោជូរ ក៏មានផ្ទុកនូវប្រូតេអ៊ីន និងប្រូបាយអូទិកល្អសម្រាប់ពោះវៀន ផងដែរ ។

希臘優格熱量其實很高?!適合健身人吃嗎?【程涵宇營養師專欄#網路熱搜食物】

  • ក្រុមអាហារសណ្ដែក

ក្រុមប្រភេទអាហារដែលមានដូចជា សណ្ដែកសៀង សណ្ដែកខ្មៅ និងពពួកក្រុមសណ្ដែកផ្សេងៗជាច្រើនទៀត គឺសុទ្ធសឹងតែជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន អាស៊ីតអាមីណូ និងខូឡាជែនសម្រាប់រាងកាយ ។ ជាពិសេសនោះគឺសណ្ដែកសៀង ដែលមានផ្ទុកនូវវីតាមីនC និងស័ង្កសី ក្នុងការផលិតខូឡាជែនសម្រាប់រាងកាយបានយ៉ាងល្អ ។

Are Beans A Protein Or Carb? - Niyis.co.uk

  • តែបៃតង

តែបៃតងមិនត្រឹមតែមានសមត្ថភាពជួយជម្រុញស្មារតីឲ្យមានភាពស្វាហាប់ប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ ។ លើសពីនេះសារធាតុ polyphenol ជាច្រើនដែលមាននៅក្នុងតែបៃតងក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការផលិតខូឡាជែនសម្រាប់ការពារស្បែក និងជួយឲ្យស្បែកមានសុខភាពល្អ។ជាងនេះទៅទៀត តែបៃតងក៏មានសមត្ថភាពក្នុងការការពារស្បែកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃស្បែកពីពន្លឺព្រះអាទិត្យផងដែរ ។

How to Make Tasty & Healthy Green Tea?