ស្តេចប្រដាល់អាសុី Manny Pacquiao នឹងឡើងប្រកួតជាមួយកីឡាករកូរ៉េខាងត្បូង DK Yoo ក្នុងកម្មវិធីសប្បុរសធម៌ ដើម្បីរៃអង្កាសប្រាក់ជួយដល់ប្រជាជនប្រទេសអ៊ុយក្រែន ហើយជាក៏ការវាស់ស្ទង់សមត្ថភាព ដើម្បីអាចវិលត្រឡប់ឡើងសង្វៀនប្រកួតកម្រិតអាជីពវិញម្តងទៀត។Manny Pacquiao to fight Korean YouTuber DK Yoo in exhibition match | GMA News Online

បរុសសញ្ជាតិហ្វីលីពីននេះ បានលើកឡើងថា “ការប្រកួតជាមួយ DK Yoo ប្រហែលជាអាចកំណត់បានថា តើគាត់អាចត្រឡប់ឈានជើងទៅរកការប្រកួតអាជីពបានដែរឬទេ”។ ប្រសិនបើមិនមានការប្រែប្រួលទេនោះ ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ។Manny Pacquiao on Twitter: "The sparring is over, the training is over, the wait is over…and now the work begins! #PacquiaoUgas LIVE now on FOX PPV! https://t.co/503GTkAwb9" / Twitter

គួរបញ្ជាក់ផងដែរថា Manny Pacquiao ធ្លាប់ប្រដាល់ ៧២លើក ឈ្នះ ៦២ប្រកួត ចាញ់៨ និងស្មើ២ ដោយប្រកួតចុងក្រោយចាញ់អ្នកប្រដាល់សញ្ជាតិគុយបា Yordenis Ugas នៃការដណ្តើមខ្សែក្រវាត់ WBA welterweight ពិន្ទុដោយឯកច្ឆន៕Pacquiao vs Ugás: Manny Pacquiao loses to Yordenis Ugás by unanimous decision | Marca

ប្រភេព:  Sporting News