ការទទួលទានជាតិស្ករច្រើន មិនត្រឹមតែជាមូលហេតុបណ្ដាលឲ្យអ្នកធាត់ និងបណ្ដាលឲ្យប្រឈមជាមួយនឹងជំងឺជាច្រើនផងដែរ ជាពិសេសជំងឺទឹកនោមផ្អែម ។ លើសពីនេះ ការទទួលទានជាតិស្ករច្រើន ក៏ជាហេតុធ្វើឲ្យអ្នកងាយបាត់បង់សម្រស់របស់ខ្លួន និងងាយចាស់ជាងអាយុផងដែរ ។

The 8 Biggest Problems When Cutting Out Sugar & How to Solve Them | On The  Table

ជាមួយគ្នានេះ បើយោងទៅតាមទិន្នន័យពីរដ្ឋបាលចំណីអាហារ និងឱសថ(FDA) ក៏បានបង្ហាញឲ្យដឹងថា ការទទួលទានជាតិស្ករច្រើន មិនត្រឹមតែជាមូលហេតុក្នុងការបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យអ្នកទទួលទានកើតមាននូវជំងឺធាត់ ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងង ផងដែរ ។

Should we eat fat and sugar together? - Taymount Clinic

លើសពីនេះទៅទៀត នៅពេលដែលអ្នកមានអាយុកាន់តែច្រើន ការប្រមូលផ្ដុំនៃការកើនឡើងAGEs នៅក្នុងស្បែកក៏កើនឡើងផងដែរ ដូច្នេះហើយប្រសិនជាអ្នកទទួលទានជាតិស្ករកាន់តែច្រើននោះ វានឹងកាន់តែធ្វើឲ្យស្បែករបស់អ្នកងាយនឹងយារធ្លាក់ ជ្រីជ្រួញមុនអាយុ ។

High blood sugar without previous diabetes diagnosis linked to COVID-19  death risk: Report | Mint

យ៉ាងណាមិញ បើយោងទៅតាមអង្គការសុខភាពពិភពលោកក៏បានបង្ហាញឲ្យដឹងថា មនុស្សគ្រប់គ្នាមិនគួរធ្វើការទទួលទានជាតិស្ករលើសពី៦ស្លាបព្រាបាយក្នុងមួយថ្ងៃនោះដែរ ។ ខាងក្រោមនេះគឺជាវិធីងាយៗក្នុងការកាត់បន្ថយជាតិស្ករ ៖

  • កាត់បន្ថយការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើន ដូចជា សូកូឡា គ្រឿងកំប៉ុង តែទឹកដោះគោ …
  • កាត់បន្ថយការទទួលទានអាហាររហ័សដូចជា ប័រហ្គឺ ភីហ្សា មាន់បំពង …
  • កាត់បន្ថយការទទួលទានផ្លែឈើដែលមានជាតិស្ករខ្ពស់ដូចជា ស្វាយទុំ ធុរេន ខ្នុរ …

6 Common Diet Mistakes Wrecking Your Fat Loss Results

  • កាត់បន្ថយការទទួលទាននំចំណីសម្រន់
  • ទទួលទានផ្លែឈើ និងបន្លែដែលមានជាតិស្ករទាបឲ្យបានច្រើន
  • ទទួលទានទឹកឲ្យបានច្រើន ចន្លោះពី២ ទៅ៣លីត្រ ក្នុងមួយថ្ងៃ ។