ក្នុងពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនបានជួបប្រទះនូវបញ្ហាសុខភាពជាច្រើន ដែលសុទ្ធសឹងតែបណ្ដាលមកពីការទទួលទានមិនល្អ និងបំផ្លាញសុខភាព។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏នៅតែមានមនុស្សចំនួនធំ មិនសូវមានការខ្វល់ខ្វាយចំពោះសុខភាពរបស់ខ្លួនឯងឡើយ  បើទោះបីជាមានការណែនាំពីគ្រូពេទ្យជំនាញក្ដី ជាពិសេសគឺអាហារត្រាំ ដែលមានរសជាតិប្រៃខ្លាំង ។

Always hungry? There could be medical reasons why | Ohio State Medical  Center

ខាងក្រោមនេះគឺជាអាហារទាំង៥ប្រភេទដែលធ្វើឲ្យប៉ះពាល់ចំពោះសុខភាព និងអាចបង្កជាជម្ងឺធ្ងន់ធ្ងរចំពោះអ្នកទទួលទាន ដោយមិនដឹងខ្លួន ៖

  • អាហារត្រាំ

អាហារត្រាំដែលមានដូចជា ជ្រក់ស្ពៃ ជ្រក់ត្រសក់…គឺជាអាហារដ៏ពេញនិយមបំផុតមួយក្នុងតំបន់អាស៊ី ប៉ុន្តែអ្នកទទួលទានភាគច្រើនមិនបានដឹងទេថា វាបានផ្ដល់ផលគ្រោះថ្នាក់ជាច្រើនចំពោះសុខភាពរាងកាយ ។ នេះក៏ដោយសារតែនៅក្នុងអាហារត្រាំទាំងនេះមានផ្ទុកនូវសារធាតុ dimethyl nitrite ច្រើន ដូច្នេះពេលយើងទទួលទាននូវសារធាតុទាំងអស់នេះចូលក្នុងរាងកាយ នោះវានឹងបំប្លែងសារជាតិទាំងនេះទៅជាការលូតលាស់នៃកោសិកាដុំសាច់សាហាវនៅក្នុងរាងកាយ ។

Pickled Food in Charlotte | Charlotte's got a lot

  • អាហារអាំង

ប្រជាជននៅក្នុងតំបន់អាស៊ីយើងគឺមានទំនោរក្នុងការអាំងសាច់ ជាជាងការយកទៅចៀន ឬដុត។ ព្រោះពួកគេយល់ថាការអាំងគឺមិនសូវមានខ្លាញ់ និងធ្វើឲ្យសាច់ក្រៀមបានល្អ ដោយមិនបានដឹងទេថាអាហារអាំងគឺពិតជាមានគ្រោះថ្នាក់ចំពោះសុខភាពជាច្រើន ជាពិសេសអាហារអាំងដែលមានសភាពខ្លោចខ្លាំង អ្នកមិនគួរបរិភោគឡើយ ។

Jamaican Jerk Chicken Recipe | Chicken Recipes

នេះក៏ព្រោះតែនៅក្នុងអាហារអាំងទាំងនោះ មានផ្ទុកនូវសារធាតុ benzopyrene ជាច្រើនដែលបង្កគ្រោះថ្នាក់ដល់រាងកាយ ដូចជាបង្កើនហានិភ័យនៃការលូតលាស់កោសិកាដុំសាច់ ព្រមទាំងអាចបង្កជាហានិភ័យ​នៃ​ជំងឺ​មហារីក​បំពង់​អាហារ និង​ក្រពះថែមទៀតផង។​

Frying with Oil - The Food Canon

  • អាហារបំពង

ថ្មីត្បិតតែអាហារបំពង គឺជាអាហារដែលមានរសជាតិឆ្ងាញ់ និងពេញនិយមសម្រាប់យុវវ័យក៏ពិតមែន ប៉ុន្តែអ្នកមិនគួរទទួលទានវាញឹកញាប់ពេកនោះទេ ។​ ដោយនៅក្នុងអាហារបំពង ត្រូវបានគេដឹងថាមានផ្ទុកនូវសារធាតុខ្លាញ់ជាច្រើនដែលងាយបង្កឲ្យអ្នកឡើងទម្ងន់បានយ៉ាងងាយ ។ មិនតែប៉ុណ្ណោះ នៅពេលដែលចៀននៅសីតុណ្ហភាពខ្ពស់អាហារទាំងអស់នេះនឹងបញ្ចេញអ៊ីដ្រូកាបូនក្រអូប polycyclic ដែលជាសារធាតុត្រូវបានបង្ហាញដើម្បីជំរុញរូបរាងនៃដុំសាច់ ។