មនុស្សជាច្រើនតែងតែប្រាថ្នាចង់បានជីវិតមួយដែលពោរពេញទៅដោយសេចក្ដីសុខ ភាពរីករាយ រួមជាមួយការមានសុខភាពរាងកាយល្អផងដែរ ។ ប៉ុន្តែពួកគេមិនបានដឹងទេថា ទម្លាប់នៃសកម្មភាពមួយចំនួនក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ គឺពិតជាបានរួមចំណែកផ្ដល់នូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅកាន់សុខភាពរាងកាយ​។ ដោយទម្លាប់នៃសកម្មភាពមួយចំនួនដែលមនុស្សភាគច្រើនគិតថា ជារឿងត្រឹមត្រូវចំពោះពួកគេនោះ គឺជារឿងគ្រោះថ្នាក់បំផុតមួយចំពោះសុខភាពដែលអ្នកជំនាញបង្ហាញប្រាប់ ដូចខាងក្រោម ៖

Everyday Habits That Weaken Immunity, Says Science — Eat This Not That

  • ការពាក់អាវក្នុងគេងយប់

មនុស្សមួយចំនួនមានទម្លាប់ពាក់អាវក្នុងក្នុងពេលគេងយប់ ដោយពួកគេមិនបានដឹងទេថាវាពិតផ្ដល់នូវផលប៉ះពាល់យ៉ាងច្រើនចំពោះដើមទ្រូង និងសុដន់របស់ពួកគេ ។ ប្រសិនជាអ្នកមានទម្លាប់បែបនេះ អ្នកគួរតែបញ្ឈប់ជាបន្ទាន់ ដើម្បីចៀសវាងការធ្វើឲ្យខូចខាតទ្រង់រាងកាយរបស់អ្នកដោយមិនដឹងខ្លួន ។

Top 8 Health Benefits Of Sleeping On Cotton Bed Sheets

  • គេងផ្កាប់មុខ

ការគេងផ្កាប់មុខ ច្បាស់ណាស់ថាមនុស្សជាច្រើនមានទម្លាប់ និងចូលចិត្តគេងបែបនេះ ប៉ុន្តែពួកគេមិនបានដឹងទេថា ការគេងបែបនេះគឺពិតជាគ្រោះថ្នាក់ចំពោះសុខភាព ។ ដោយទម្លាប់ដេកផ្កាប់មុខ មិនត្រឹមតែធ្វើឲ្យខូចទ្រង់ទ្រាយសុដន់​ និងទ្រូងរបស់អ្នកប៉ុណ្ណោះទេ ប៉ុណ្ណោះវាក៏ធ្វើឲ្យប្រព័ន្ធឈាមនៅក្នុងរាងកាយរត់មិនស្មើគ្នាថែមទៀតផង ។

namsap_vpce

  • ទទួលទានជាតិអ៊ីនលើសកម្រិត

កាហ្វេ និងភេសជ្ជៈកាហ្វេអ៊ីន គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ននេះ ដោយមនុស្សជាច្រើនទទួលទានវារហូតដល់លើសកម្រិតទាំងមិនដឹងខ្លួន ។ ដោយការសិក្សាជាច្រើនបានបង្ហាញថា ការផឹកកាហ្វេលើសពី៣ពែងក្នុងមួយថ្ងៃ ពួកគេងាយនឹងប្រឈមនូវជំងឺធ្ងន់ធ្ងរមួយចំនួនចំពោះសុខភាព ព្រមទាំងធ្វើឲ្យពិបាកក្នុងការគេង ។ ជាពិសេសនោះ ចំពោះស្រ្ដីដែលទទួលទានភេសជ្ជៈទាំងអស់នេះច្រើនលើសកម្រិត នោះវាក៏បណ្ដាលឲ្យសុដន់របស់ពួកគេរួមតូចផងដែរ

Can Coffee Make Dry Mouth Symptoms Worse?