មានបច្ចេកទេស និងវិធីសាស្រ្ដជាច្រើនក្នុងការជួយសម្រកទម្ងន់ ប៉ុន្តែមិនមែនមានន័យថាសុទ្ធតែអាចទទួលបានជោគជ័យនោះឡើយ ។ ដូច្នេះថ្ងៃនេះ KBN យើងសូមធ្វើការលើកយកនូវវិធីសាស្រ្ដមួយប្រភេទក្នុងការសម្រកទម្ងន់ មកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹង និងអនុវត្តន៍ ដើម្បីទទួលបានប្រសិទ្ធភាពប្រកបដោយភាពជោគជ័យ ។

Health Benefits of Legs Up the Wall Pose | POPSUGAR Fitness

វិធីនេះដែរយើងលើកយកមកបង្ហាញជូនប្រិយមិត្តឲ្យបានដឹងនោះគឺ “ ការដេកដាក់ជើងលើជញ្ជាំង “ ដែលជាវិធីសាស្រ្ដងាយស្រួល និងសាមញ្ញបំផុតមួយសម្រាប់មនុស្សគ្រប់គ្នា អាចអនុវត្តន៍បានដោយមិនចាំបាច់ត្រូវការប្រើប្រាស់ឧបករណ៍ ឬចំណាយប្រាក់អ្វីទេ​។

Legs Up the Wall: Viparita Karani

ដោយលោកអ្នកគ្រាន់តែធ្វើការដាក់ខ្លួនដេកផ្ទាល់ទៅលើឥដ្ឋ ហើយលើកជើងទាំង២បញ្ឈរទៅលើជញ្ជាំង បន្ទាប់មកលាដៃរបស់អ្នកទាំងសងខាងឲ្យត្រង់ ។​ ដើម្បីជាការងាយស្រួលលោកអ្នកក៏អាចដាក់ខ្នើយក្រោមគូទរបស់អ្នកបានផងដែរ ។ វិធីសាស្រ្ដនេះលោកអ្នកអាចធ្វើការអនុវត្តន៍វាជារៀងរាល់ថ្ងៃ រយៈពេល១០-១៥នាទី ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យទាំងនេះ ។

Legs Up the Wall Pose - Yoga With Dr. Weil

  • ជួយសម្រកទម្ងន់

ការអនុវត្តន៍វិធីសាស្រ្ដ​ពិតជាអាចជួយធ្វើឲ្យអ្នកស្រកទម្ងន់បានយ៉ាងមាន្រសិទ្ធភាពប្រាកដមែន ព្រោះតែនៅពេលអ្នកអនុវត្តន៍បែបនេះវានឹងធ្វើឲ្យ មានការដុតបំផ្លាញនូវការប្រមូលផ្ដុំជាតិខ្លាញ់ និងកាឡូរី បានយ៉ាងល្អ ។

Recovery Pose: Legs Up the Wall – PodiumRunner

  • បន្ធូរភាពតានតឹង

ការអនុវត្តន៍វិធីនេះក៏មានប្រសិទ្ធភាពក្នុងការជួយបន្ថូរភាពតានតឹងក្នុងរាងកាយផងដែរ ព្រោះវាជួយធ្វើឲ្យលំហូរឈាមមានដំណើរការល្អទៅកាន់ខួរក្បាល ព្រមទាំងជួយបំបាត់ភាពនឿយហត់ អស់កម្លាំង និងស្រ្ដេសដោយសារការងារ ជាដើម ។

Legs up the Wall for 20 minutes can do miracles for you - MedClique

  • បំបាត់ការហើមជើង

ច្បាស់ណាស់ថាមនុស្សជាច្រើនប្រាកដជាមានអាការៈហើយជើងដោយសារតែការអង្គុយយូរ ឬដើរយូរជាដើម។ ដូច្នេះវិធីសាស្រ្ដនេះអាចជួយដោះស្រាយបញ្ហាទាំងអស់នេះបាន ដោយការធ្វើបែបនេះវានឹងជួយពន្លឿននៃការបត់បែនដាច់ដុំកំភួនជើងឲ្យដំណើរការល្អ និងប្រក្រតីឡើងវិញ ។