កម្ពុជានឹងប្រើប្រាស់ “គុនខ្មែរ (Kun Khmer)” សម្រាប់ការប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា មិនមែន “Muay Thai” របស់ប្រទេសថៃនោះទេ។

ដោយសង្កេតឃើញមានការយល់ច្រឡំអំពីកីឡាគុនខ្មែរ និងមួយថៃ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានពន្យល់ថា ៖ “នៅក្នុងធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានដាក់ពាក្យថា “កីឡាមួយ” ជាគុនខ្មែរ។ ក្នុងនេះគឺកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ យើងប្រកួតកីឡាមួយ ប៉ុន្ដែយើងបានសុំការឯកភាពពីគេដាក់ថា គុនខ្មែរ យើងចូលរួមក្នុងកីឡាមួយ ក៏ប៉ុន្ដែជាគុនខ្មែរ មិនមែនមួយថៃទេ។ មួយថៃគឺមួយថៃ ដូច្នេះកីឡាមួយ គឺមិនមែន មួយថៃ ទេ”។

ឯកឧត្តមបានលើកឡើងថា ក្នុងនាមប្រធានសហព័ន្ធកីឡាមួយអាស៊ី គឺមិនមែនមួយថៃ ហើយប្រធានរបស់សហព័ន្ធកីឡាមួយពិភពលោក គឺជនជាតិឡាវ ប៉ុន្តែក៏មិនមែនមួយថៃដែរ។ កម្ពុជាក៏មិនចូលរួមក្នុងសហព័ន្ធមួយថៃ (IFMA) នោះទេ។ កម្ពុជាមិនចូលរួមជាសមាជិកទេ ប៉ុន្ដែបើជាសកម្មភាពកីឡាប្រកួត កម្ពុជាប្រកួតនៅក្រៅប្រទេស បើខាង មួយថៃ អញ្ជើញ កម្ពុជាចូលរួមប្រកួតលក្ខណៈមួយថៃ ប៉ុន្ដែបើថៃ ឬប្រទេសផ្សេងមកស្រុកខ្មែរវិញ ពួកគេត្រូវចូលរួមប្រកួតជាលក្ខណៈ គុនខ្មែរ៕King of Kun Khmer ISI Palm-ISI Pipe' continues with 5 bouts - Khmer Times