ប្រទេសថៃ៖ មានហេតុការដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីមានលោកសង្ឃមួយក្រុមក្នុងវត្តបានបើកឆាកប្រយុទ្ធគ្នា ខ្លះមានកាំបិត ខ្លះមានកាំភ្លើង និងខ្លះទៀតមានដំបង ប្រឈមមុខដាក់គ្នា ព្រោះតែមូលហេតុរឿងស្រីស្នេហ៍ និងកញ្ញាជាដើមចម។
កាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២ មានការបង្ហោះក្នុងបណ្ដាញសង្គម អំពីសកម្មភាពរបស់លោកសង្ឃមួយក្រុមនៅក្នុងវត្ត នៃប្រទេសថៃ (មិនបានបញ្ជាក់ឈ្មោះទីតាំងវត្ត) បានទាល់ពាក្យសម្ដីគ្នា ឈានទៅរកទំនាស់ រហូតលោកសង្ឃម្នាក់ៗមានខ្លះកាន់កាំបិត ខ្លះកាន់ដំបង និងជាពិសេសគេបានឃើញលោកសង្ឃមួយអង្គកាន់អាវុធដែលជាកាំភ្លើងខ្លីថែមទៀត។
សកម្មភាពលោកសង្ឃទាំងនោះហាក់កំពុងតែប្រឈមមុខដាក់គ្នាដោយមិនញញើត និងបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក។
ប្រភពដដែលបានឱ្យដឹងថា មូលហេតុដែលឈានទៅរកការឈ្លោះប្រកែកគ្នា និងមានអាវុធគ្រប់ដៃនេះគឺបណ្ដាលមកពីរឿងព្រះសង្ឃមួយអង្គមានទំនាក់ទំនងស្នេហាជាមួយនារី ដែលខុសពីច្បាប់ធម៌ ទើបព្រះសង្ឃរួមវត្តជាមួយបានហាមប្រាម រហូតទាស់ពាក្យគ្នា ព្រមទាំងឈានទៅដល់ការចោទប្រកាន់គ្នារឿង មានថ្នាំកញ្ឆាប្រើប្រាស់នៅក្នុងវត្ត ដែលធ្វើឱ្យការឈ្លោះប្រកែកគ្នាមួយនេះកាន់តែក្ដៅគគុកបែបនេះ។
ទោះជាយ៉ាងទំនាស់នេះមិនបានបង្កឱ្យមានអ្នករងរបួស ឬក៏គ្រោះថ្នាក់ដល់ភគ្គីណាមួយនោះទេ ដោយលោកសង្ឃទាំងនោះមិនបានប្រើអំពើហង្សាដាក់គ្នានោះទេ ហើយក៏ព្រមដើរចេញរៀងៗខ្លួនដើម្បីបញ្ជប់រឿង។
យ៉ាងណាមិញហេតុការណ៍ទាំងនេះបានធ្វើឱ្យមហាជនជាច្រើនមានការរិះគន់ និងមិនពេញចិត្តពីសកម្មភាពរបស់លោកសង្ឃទាំងអស់នេះនោះទេ ព្រោះវាជាគំរូមិនល្អ និងមិនសាកសមជាអ្នកបួសក្នុងពុទ្ធសាសនានោះឡើយ៕ ប្រភព៖ Thairath