បន្ទាប់ពីបើករថយន្តធ្លាក់ចូលក្នុងជ្រោះ ក្រោមទំនប់វារីអគ្គិសនីកំចាយ  ពេលនេះសម្ថកិច្ចបានរកឃើញសាកសពម្នាក់ ជាអ្នកបើកបររថយន្ត។

ជនរងគ្រោះដែលរកឃើញសាកសពមានឈ្មោះថា សាយ ភត្ត្រា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដោយមានអ្នករួមដំណើរជាជនជាតិចិនពីរនាក់ ឈ្មោះ Li Zhen ភេទប្រុស ឆ្នាំកំណើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩៩ ជាជនជាតិចិន កាន់លិខិតឆ្លងដែន EJ1886446 និងឈ្មោះ Xiong Erpi ភេទប្រុស ឆ្នាំកំណើតថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៨៨ ជាជនជាតិចិន កាន់លិខិតឆ្លងដែន EJ274941 ។ May be an image of 4 people and body of water

យោងតាមសមត្ថកិច្ច ក្រោយទទួលព័ត៌មាន បានចុះទៅពិនិត្យស្រាវជ្រាវដល់ចំណុចកើតហេតុ ឃើញថា រថយន្តប្រភេទតូរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8437 ជិះគ្នា៣នាក់។

សមត្ថកិច្ចបានបន្តទៀតថា ទាំង៣នាក់បានជិះរថយន្ត បើកធ្លាក់ចូលជ្រោះក្រោមទំនប់វារីអគ្គិអគ្គិសនី ចំងាយ១៥០ម៉ែត្រ លិចបាត់រថយន្ត ខណៈពេលទឹកក្នុងទំនប់វារីអគ្គិសនីកំពុងមានការកើនឡើងខ្លាំង។

បច្ចុប្បន្ននេះសម្ថកិច្ចកំពុងស្វែងរកជនរងគ្រោះពីរនាក់ទៀតដែលបន្តបាត់ខ្លួន៕