ការធ្វើកសិកម្មបែបពាណិជ្ជកម្មរបស់សហគមន៍តាសីសាមគ្គី ទទួលបានទិន្នផល គ្រប់រដូវកាល ដែលអាចផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារ តាមតម្រូវការរបស់អតិថិជន។
លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថា បច្ចុប្បន្ន សហគមន៍ បាននិងកំពុងដាំដុះ បន្លែចំនួន២៩មុខ ដូចជា ស្ពៃផ្កាខៀវ ផ្កាស ស្ពៃបូកគោ ស្ពៃក្រញាញ់ម៉ាឡេស៊ី ក្រញាញ់ផ្អែម ស្ពៃក្ដោប ខាត់ណាដើម ស្ពៃជើងទា ស្ពៃក្រញាញ់ធម្មតា ស្ពៃខៀវ ជាដើម។
លោកបន្តថា ជាទូទៅសមាជិកសហគមន៍គឺដាំដុះនៅក្នុងរោងសំណាញ់ ព្រោះវាការពារបាននូវសត្វល្អិត បំផ្លាញ និងមេរោគផ្សេងៗដែលបំផ្លាញលើដំណាំ។ លោកបញ្ជាក់ថា ការដាំនៅក្នុងរោងសំណាញ់ គឺទទួល បានទិន្នផលច្រើនជាងការដាំធម្មតាក្រៅរោងសំណាញ់ ដែលអាចផ្គត់ផ្គង់ទីផ្សារបាន គ្រប់រដូវកាល ។
ការដាំនៅក្នុងផ្ទះសំណាញ់ទទួលបានទិន្នផលខ្ពស់ ជាក់ស្តែងបើ ដាំ១០០០ដើម យើងស្ទើរតែបាន ៩០០ ដើម ហើយដែល ប្រមូលផលបាន វាតិចមែនទែនដែលមិនអាចប្រមូលផលបាន។ គួរបញ្ជាក់ផងដែរថា ស្រុកថ្មគោល ខេត្តបាត់ដំបង បង្កើតឡើង តាំងពីឆ្នាំ២០១៧ មានសមាជិកប្រមាណ១៨០គ្រួសារ នៅតាមបណ្តាខេត្តផ្សេងទៀត ដូចជា ខេត្តព្រៃវែង កំពង់ចាម កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ដែលបានប្រមូលផលបន្លែលក់ទៅកាន់ទីផ្សារជារៀងរាល់ ថ្ងៃ៕