បរទេស៖ រដ្ឋផ្លរីដា(Florida)  នៃសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍មកថា ត្រូវបានព្យុះយ៉ាងកំណាច Hurricane Ian បោកបក់យ៉ាងខ្លាំង ដែលនិងរំកិលដល់រដ្ឋ វ៉ាចិនៀ (Virginia)នៅពីរថ្ងៃបន្ទប់ តហូតអាជ្ញាធរកំពុងប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន​។

ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ព្យុះសង្ឃរា Hurricane Ian  បានរំកិលមកដល់ច្រាំងក្នុងរដ្ឋ ផ្លរីដារបស់សហរដ្ឋអាមេរិកនៅម៉ោងប្រហែល ៣:០៥ នាទីរសៀលថ្ងៃទី២៧ ជាមួយនឹងល្បឿនខ្យល់ជិត ១៥០ម៉ាយក្នុងមួយម៉ោង។ ហើយវាត្រូវបានគេចាត់ទុកថាជាព្យុះសង្ឃរាប្រភេទទី៤ ដ៏មានឥទ្ធិពលបំផុត។

ដោយឥទ្ធិពលរបស់ព្យុះ Ianនេះបានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីប៉ះពាល់ដល់ផ្ទះជាង ១,៥ លានខ្នងនៅទូទាំងរដ្ឋគ្មានភ្លើងប្រើប្រាស់។

បន្ទាប់ពីបានចូលទៅដល់រដ្ឋផ្លរីដា ព្យុះនឹងរំកិលបន្តិចម្តងៗនៅតាមបណ្តោយឆ្នេរភាគនិរតីនៃ រដ្ឋផ្លរីដា ដោយមានទាំងខ្យល់កន្រ្តាក់ ភ្លៀង ធ្លាក់ខ្លាំង និង ខ្យល់ព្យុះដ៏អាចឡើងដល់កម្ពស់ ១៨ ហ្វីត ដែលអាចបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ។

ទន្ទឹមនឹងនោះដែរអភិបាល រដ្ឋវ៉ាចិនៀ (Virginia) លោក Glenn Youngkin បាននិយាយថាស្ថានភាពអាសន្នទូទាំងរដ្ឋត្រូវបានប្រកាសក្នុងការប្រមើល មើលពីព្យុះ Hurricane Ian ហើយការព្យាករណ៍អាកាសធាតុត្រូវបានរំពឹងទុកថា ព្យុះនេះនឹងរំកិលបន្តិចម្តងៗ មុនពេលចាកចេញពី រដ្ឋផ្លរីដា (Florida) ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ទៀតនៅចុងសប្តាហ៍នេះ។

ទោះជាយ៉ាងណាអភិបាលនៃរដ្ឋផ្លរីដា(Florida) និងរដ្ឋ វ៉ាចិនៀ (Virginia) ក៏បានអំពាវនាវ ដាក់រដ្ឋក្នុងគ្រាមានអាសន្ន និងបានហាមមិនឱ្យប្រជាពលរដ្ឋចាកចេញពីផ្ទះឡើយ៕ ប្រភព៖ Thairath