នៅក្នុងប្រវត្តិសាស្ត្រប្រចាំតំបន់អាសុីអាគ្នេយ៍យើងនេះ មានតែប្រទេសថៃតែមួយគត់ដែលមិនធ្លាប់ស្ថិតក្រោមអាណានិគម​ ក្រៅពីនោះ សុទ្ធតែធ្លាក់ក្រោមការត្រួតត្រារបស់មហាអំណាច​អឺរ៉ុប និងជប៉ុន។

កត្តាដែលធ្វើឱ្យសៀមគេចផុតពីអណានិគមនោះ ក៏ព្រោះតែភាពវៃឆ្លាតរបស់ សម្ដេចជូឡាឡុងកន ដែលដឹងថាអឺរ៉ុបនឹងមកពង្រីកឥទ្ធិពលនៅអាស៊ាន ដូច្នេះទ្រង់ក៏បានប្តូររបបនយោបាយទៅតាមបែបនយោបាយអឺរ៉ុបវិញ។King Chulalongkorn Day | Thaiger

ម្យ៉ាងវិញទីតាំងភូមិសាស្ត្ររបស់សៀម មានភាពអំណោយផល ដោយនៅចន្លោះតំបន់ត្រួតត្រាអាណានិគមអង់គ្លេសនៃឧបទ្វីបម៉ាឡេ និងអាណានិគមបារាំងនៃឥណ្ឌូចិន ដែលគ្រានោះប្រទេសទាំងពីរ បាន​ចុះកិច្ចព្រមព្រៀងមួយ​ ដើម្បី​បែងចែក​ដែន​ឥទ្ធិពល​គ្នា ទាក់ទង​នឹង​នគរ​សៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVhdtRc40U4kLjuYS6z5W1ZnjnaWKiX-N-PJ14ImZtOQmcu0kiq7GfqzP1TRHNL4GsmD62ZeGYTHY1LyPxvl6pSriLBHtzOUmGuyDjTWgBoDrGU6q3JsNEiRSxlKPTTHZLmedeVMRZFlvLwXHnw9AIAzQ7Tc7DSZPNEXnt0ssiXl7v6m6kzE2VOdmyRg/s1280/maxresdefault.jpg

យោងតាម​កិច្ចព្រមព្រៀង​ ចុះ​ឆ្នាំ​១៨៩៦ ​បារាំង​បាន​ព្រមព្រៀង​ជាមួយ​អង់គ្លេស​ថា​នឹង​ទុក​ឱ្យ​នគរ​សៀម​នៅជា​ប្រទេស​ឯករាជ្យ ដើម្បីទុកប្រទេសសៀម​ធ្វើ​ជារបាំងរវាង​ដែនដី​អាណានិគម​អង់គ្លេស (​ភូមា និង​ម៉ាឡេស៊ី)​ និង​ដែនដី​អាណានិគម​បារាំង (សហភាព​ឥណ្ឌូចិន)។

ក៏ប៉ុន្តែក្នុង​​​កិច្ចព្រមព្រៀង​​​បារាំង-​អង់គ្លេស ឆ្នាំ​១៨៩៦​នេះ អង់គ្លេស​​បាន​កាត់យក​ខេត្ត​មួយចំនួន នៅ​ប៉ែក​ពាយ័ព្យ​នគរ​សៀម ប្រគល់​ទៅឱ្យភូមាវិញ ហើយ​ខេត្ត​ប៉ែក​ខាង​ត្បូង​នគរសៀម ក៏​ត្រូវ​បាន​កាត់យក​ទៅ​ដាក់​បញ្ចូល​ទៅ​ក្នុង​ដែនដី​ម៉ាឡេស៊ី​ផងដែរ៕This Is How Europe Conquered Asia – The Diplomat