កាលពីពេលថ្មីៗនេះ លោក Mark Zuckerberg បានប្រកាសថា នៅឆ្នាំក្រោយ អ្នកប្រើប្រាស់​ Facebook និង Instagram ទាំងអស់នឹងឃើញផុសពីគណនី ឬផេក ដែលខ្លួនមិនបានតាមដានឬមិនមាន Friend ជាមួយ ដល់ទៅ ៣០%។

មុខងារថ្មីនេះមានឈ្មោះថា “Discovery Engine” ដែលត្រូវបានបង្កើតឡើង ដើម្បីឱ្យមនុស្សភ្ជាប់ទំនាក់ទំងនជាមួយគ្នាបានកាន់តែច្រើនជាងមុន”។Meta CEO Mark Zuckerberg Urges Colleagues To Become Metamat - Gadgets  prices & Specs

មុខងារនេះ​ ត្រូវបានគេអោយដឹងថា វាស្រដៀងនឹង TikTok ដែរ ដោយវានឹងសិក្សាស្វែងយល់អំពីអ្នកប្រើប្រាស់ថាចូលចិត្តតាមដានអ្វី នោះវានឹងលោតមកអោយយើងមើលជាញឹកញាប់ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរនៅក្នុងឆ្នាំនេះ Meta បានរិះរកគ្រប់យុទ្ធសាស្ត្រ ដើម្បីស្រោចស្រង់មកវិញ ក្រោយពីបណ្តាសង្គមដ៏ធំនេះ ធ្លាក់ចំនួនអ្នកប្រើប្រាស់យ៉ាងច្រើន ដូចទឹកបាក់ទំនប់៕Meta says it may shut down Facebook and Instagram in Europe