សុខភាពខួរក្បាល គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់មនុស្សគ្រប់គ្នា ត្រូវការនិងចាំបាច់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ។ ប្រសិនបើសុខភាពខួរក្បាលរបស់អ្នកល្អ នោះវាក៏ធ្វើឲ្យការចងចាំរបស់អ្នកមានភាពល្អប្រសើរឡើងដូចគ្នា  តែយ៉ាងណាមិញប្រសិនបើអ្នកឧស្សាហ៍ភ្លេចភ្លាំង នោះអ្នកគួរតែប្រញ៉ាប់ស្វែងរកដំណោះស្រាយក្នុងការជួយសង្រ្គោះខួរក្បាល និងការចងចាំរបស់អ្នកឲ្យមានភាពប្រសើរបានភ្លាមៗផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtKYD6sOJtB8-v-BeX4GZ-c4WoC7_in4OgRkZTC936J4VaQZbKweFOhL8aX7F39Cp1CXrzePQgfG7SWg6LAXFPCt2F-tvUGPsxJLRXcipceUHZ6dBj_alIaPnz1h3ngLbLvWff4diXMPxAGsPKzEhl-9nlUJJTTdl9xVF9vNQUl5MnEYUH1Bf1abriXQ/s1024/photo_2022-09-28_15-30-36.jpg

ខាងក្រោមនេះគឺជាអាហារទាំង៩មុខ ដែលមិនត្រឹមតែមានសមត្ថភាពបង្កើនការចងចាំល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យទៀតផង ​៖

  • ផ្លែប៉ោម

ផ្លែប៉ោមមានផ្ទុកនូវវីតាមីនជាច្រើនដែលមានប្រយោជន៍សម្រាប់រាងកាយ។ ដោយនៅ​ប្រទេស​អង់គ្លេស មាន​សុភាសិត​មួយបានពោលថា  បើ​អ្នក​ញ៉ាំ​ផ្លែ​ប៉ោម​មួយក្នុង​មួយ​ថ្ងៃ នោះអ្នក​មិន​ចាំ​បាច់​ទៅជួប​ពេទ្យនោះទេ ។ អាស្រ័យហេតុនេះ យើងអាចដឹងថា អត្ថប្រយោជន៍របស់ផ្លែប៉ោមចំពោះសុខភាពគឺអស្ចារ្យណាស់។ ពិសេសជាងនេះទៅទៀត ផ្លែប៉ោមក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid quercetin  ដែលមានសមត្ថភាពការពារការបាត់បង់ការចងចាំ និងកាត់បន្ថយសកម្មភាពខួរក្បាលបានយ៉ាងល្អផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijH19XvXYOLksQsYKKVciSwFKkFJxmqKwM4UVcQJm378dB5r9GolLThOQ5E1gyrMWJvfx0OwA5kHd3UUREkGTlJvEZihBwofAmcxXjnfEacWnaDVaik19h_p8O5io9mvvCxe8Tl_ZYOhaM9AQx5UeaxoJl_61Wwyps5sHE9DNatfv59vMVRSt2PeQ1yQ/s1440/apples-101-about-1440x810%20(1).jpg

  • ផ្លែប៊្លូបឺរី

ផ្លែប៊្លូបឺរី គឺជាផ្លែឈើមួយប្រភេទដែលមានអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនប្រភេទ ។ ដោយវាត្រូវបានគេដឹងថាមានផ្ទុកនូវជាតិម៉ង់ហ្គាណែស ដែលជាសារធាតុរ៉ែដ៏សំខាន់បំផុតមួយក្នុងការជួយទ្រទ្រង់ឆ្អឹង និងសាច់ដុំឲ្យមានការលូតលាស់បានល្អប្រសើរ ជួយប្រឆាំងនឹងភាពអស់កម្លាំង ជំនួយភ្នែកឲ្យភ្លឺថ្លា​ ព្រមទាំងរក្សាស្ថេរភាពផ្លូវចិត្ត បានយ៉ាងល្អថែមទៀតផង ។ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺផ្លែប៊្លូបឺរី ក៏មានសមត្ថភាពខ្ពស់ក្នុងការជួយជំរុញខួរក្បាល និងបង្កើនការចងចាំផងដែរ នេះក៏ដោយសារតែផ្លែប៊ឺរី និងប៊្លូបឺរី មានផ្ទុកនូវសារធាតុ polyphenols  , វីតាមីន C , វីតាមីនK និងអាស៊ីត gallic ដែលជួយការពារកោសិកាខួរក្បាលពីភាពតានតឹង និងការពារការចុះខ្សោយនៃភ្នែក ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQHga45kLbAUr2vuDUr0QZXKDKRmTAioi9Y_67YdRrE5Z0XW14bPCKuErNgaCd58EtBxBQlkM6LPhlltVpyW5ZYUNq5yYaGhVCZyuMufmfOxT26AF_gbZ1oDwGGc7EkNFATjATx7lpWRuUT5XTyoLa-0i_5Ety-b56FGQwMHTSHchQMD0hO4TlPwWvIw/s1080/photo_2022-09-28_15-25-15.jpg

  • ផ្លែប័រ

ផ្លែប័រ ត្រូវបានគេដឹងថាមានផ្ទុកនូវ​សមាសធាតុ​អាហារូបត្ថម្ភជាច្រើន រួមទាំង​វីតាមីន E ដែល​ជួយ​ពង្រឹង​ការចងចាំ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំងបានយ៉ាងល្អ ជាពិសេស​ចំពោះ​មនុស្ស​ចាស់​។ ក្រៅពីនេះ នៅក្នុងផ្លែបឺរក៏មានផ្ទុកនូវសារធាតុសំខាន់ៗមួយចំនួនទៀតដែលមានដូចជា វីតាមីន K និង phthalates ដែលជាវីតាមីនការពារសរសៃឈាមក្នុងខួរក្បាលពីការកកឈាម ការពារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងបង្កើនមុខងារខួរក្បាលបានយ៉ាងល្អផងដែរ ។​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFVc2Xah0Em7owItbaCDv_JI-DQ6R32S4n1FKzNl4s6bqmPE8sGDTySJoRUeN05yllm9G2s_GZ1ZhDYs6wQ50_vhXr11lX8g7jnBjMI5ajq_e6I3dzazHjFqpuz1eTh5idEtyBA8_HiS_iAyi5SyHDBQ6AtZFdQNeyAUEzHRkEE4Ia7LcyHsCZ2ZLgnQ/s1200/photo_2022-09-28_15-26-58.jpg

  • ផ្លែដូង

ផ្លែដូង មិនត្រឹមតែជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ និងមានជីវជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេរកឃើញថាល្អសម្រាប់ខួរក្បាលផងដែរ។ ដោយនៅក្នុងសាច់ដូង សម្បូរទៅដោយអាស៊ីតខ្លាញ់ caprylic និង lauric ដែលមានសមត្ថភាពជួយរក្សាមុខងារខួរក្បាលឱ្យសកម្ម និងការពារការរារាំងកោសិកាខួរក្បាល។ លើសពីនេះទៅទៀត ការទទួលទានអាហារបន្លែជាមួយប្រេងដូង ក៏អាចជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkeaHkL9S8xfhTxqPVlW7UsZvbAE0sM6GK-dnVdSQWYQvtB_yDkEeSZraUmq06oH3ZEezNZ2nWxAau8f0PnHD-d5OWXzLVGGFiNTDZRYRJ6nz23FP7QH7rjsjvvdphXmW1NF0ZYdTKxYmrxYRZawUa8ssKo101Lpmt_1HAMmTGXcb01st6l9PctbBzNw/s1600/l-intro-1661971699.jpg