ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរពាក់ពន្ធ័បានចុះពិនិត្យមើលរបងដែកលួសបន្លាសុវត្ថិភាព ដែលប្រជាពលរដ្ឋមួយចំនួនលួចកាត់ដើម្បីចេញ-ចូលទៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។

មន្ត្រីថ្លែងថា របងលួសបន្លានេះ ជារបាំងខាងក្រោមសងខាងផ្លូវល្បឿនលឿន មុននឹងទៅដល់រនាំងដែកចិញ្ចើមផ្លូវការពារមិនឲ្យមានសត្វពាហនៈឬមនុស្សដើរឡើងឆ្លងឡើងលើផ្លូវល្បឿនលឿន ខុសបច្ចេកទេស ។

ចំពោះករណីខាងលើបានធ្វើឱ្យ​ក្រុមហ៊ុន​ចិនកំពុងឈឺក្បាល​ ក្រពុលមុខ​ អំពីរឿងនេះផងដែរ​ និង​បានប្តឹងរាយការណ៍ទៅដល់សមត្ថកិច្ចខ្មែរដើម្បីឱ្យជួយដោះស្រាយបញ្ហាមួយនេះឱ្យបានឆាប់រហ័ស ៕