រដ្ឋធានីកៀវ៖ ការបោះឆ្នោតប្រជាមតិ នៅក្នុងតំបន់ចំនួន៤ នៃទឹកដីរបស់អ៊ុយក្រែន ស្ថិតក្នុងតំបន់គ្រង់គ្រង ដោយកម្លាំងទាហានរុស្ស៊ី ដើម្បីភ្ជាប់ដែនដីទាំងនេះ ជាមួយនឹងប្រទេសរុស្ស៊ី ហើយក្រុងមូស្គូ អាចនឹងប្រើប្រាស់ដែនដីទាំងនេះ សម្រាប់ការដាក់បញ្ចូលទឹកដីផ្សេងៗទៀត។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ថា ក្រុមមន្រ្ដី ដែលលើកបន្ដុប ដោយក្រុងមូស្គូ នៅក្នុងតំបន់ឃើរសុន (Kherson) ហ្សាប៉ូរីសហ្ស៊ា (Zaporizhzhia) ដូណែតស្ក៍ (Donetsk) និង លូហានស្ក៍ (Luhansk) ឥឡូវ កំពុងតែអះអាង អំពីការគាំទ្រស្ទើរទាំងស្រុង នៅក្នុងចំណោមអ្នកចូលរួមបោះឆ្នោតប្រជាមតិដ៏ចម្រូងចម្រាស ដើម្បីភ្ជាប់ដែនដីទាំងនោះ ជាមួយនឹងទឹកដីរបស់រុស្ស៊ី។Ukraine war: Zelensky want 'just punishment' for Russia - BBC News Pidgin

ទោះជាយ៉ាងណា ការបោះឆ្នោតប្រជាមតិនេះ ត្រូវបានរដ្ឋាភិបាលអ៊ុយក្រែន និង សម្ពន្ធមិត្តរបស់ក្រុងកៀវ បានទាត់ចោល ដោយចាត់ទុក ជាការបោកប្រាស់។ ជាមួយនឹងការមិនទទួលស្គាល់ ពីអន្ដរជាតិនោះ ដំណើរការបោះឆ្នោតនោះ មិនត្រូវបានត្រួតពិនិត្យ ដោយឯករាជ្យនោះឡើយ។

ការបោះឆ្នោតប្រជាមតិ ដែលរងការរិះគន់យ៉ាងខ្លាំង ពីបណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ដ ដឹកនាំដោយសហរដ្ឋអាមេរិក នោះ ត្រូវបានធ្វើឡើង នៅក្នុងតំបន់ចំនួន៤ រួមមាន តំបន់ផ្ដាច់ខ្លួន នៅភាគខាងកើត ប្រទេសអ៊ុយក្រែន រួមមាន Donetsk និង Luhansk ហើយតំបន់ចំនួន២ផ្សេងទៀត នៅភាគខាងត្បូង ប្រទេសនេះ មានដូចជា តំបន់ Kherson និង Zaporizhzhia ។Ukraine war: Ukrainian army approaches Russian border, last Zaporizhzhia  reactor shut down | Euronews

ដោយឡែក ជនភៀសខ្លួន នៅរាយប៉ាយ នៅទូទាំងប្រទេសរុស្ស៊ី ក៏អាចបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតរាប់សិបកន្លែងផ្សេងទៀត រួមទាំង នៅគ្រីមៀ (Crimea) ជាឧបទ្វីបរបស់អ៊ុយក្រែន ស្ថិតនៅភាគខាងត្បូង ប្រទេស ហើយត្រូវបានក្រុងមូស្គូ រឹបអូស យកមកដាក់បញ្ចូលជាទឹកដីរបស់រុស្ស៊ី នៅក្នុងឆ្នាំ២០១៤។ ចំណែកលទ្ធផល នៅតាមផ្នែកខ្លះ នៃការបោះឆ្នោត នៅទីនោះ បានបង្ហាញ ថា ភាគច្រើនពេញចិត្ត នៅក្នុងការចូលរួមជាមួយរុស្ស៊ី។

ប្រជាជន ប្រហែលជាង៤លាននាក់ នៅក្នុងតំបន់ហែកហួរ ដោយសារសង្គ្រាម ត្រូវបានស្នើឲ្យទៅបោះឆ្នោត។ តំបន់ទាំង៤នេះ មានផ្ទៃដីស្មើនឹងប្រហែល១៥ភាគរយ នៃទឹកដីរបស់អ៊ុយក្រែន ទាំងមូល។Ukraine 'referendums': Soldiers go door-to-door for votes in polls - BBC  News

មានការរំពឹងទុកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) អាចនឹងប្រកាស ពីការដាក់បញ្ចូលតំបន់ទាំង៤របស់អ៊ុយក្រែន នៅក្នុងសុន្ទរកថារបស់គាត់ ថ្លែងទៅកាន់សម័យប្រជុំរួមគ្នា នៅក្នុងរដ្ឋសភារុស្ស៊ី នាថ្ងៃសុក្រ ខាងមុខ។ កាលពីអំឡុង ខែមីនា ឆ្នាំ២០១៤ លោក ពូទីន បានប្រកាស ថា ឧបទ្វីបគ្រីមៀ (Crimea) បានចូលរួមជាមួយនឹងរុស្ស៊ី ពោលគឺត្រឹមតែ រយៈពេល២ទៅ៣ថ្ងៃ ក្រោយការធ្វើប្រជាមតិស្រដៀងគ្នា ទៅនឹងតំបន់ទាំង៤របស់អ៊ុយក្រែន នេះ។

ប្រសិនបើរុស្ស៊ីដាក់បញ្ចូលតំបន់ទាំង៤ ទៅជាទឹកដីរបស់ខ្លួន ខណៈក្រុងមូស្គូ មិនបានគ្រប់គ្រងទាំងស្រុងនោះ វាអាចនាំឲ្យកើតមានសង្រ្គាម ឈានដល់កម្រិតថ្មីមួយទៀត ហើយ គ្រោះថ្នាក់ជាងនេះ ដោយសារតែក្រុងមូស្គូ បង្ហាញ អំពីការប៉ុនប៉ងណាមួយរបស់អ៊ុយក្រែន ដើម្បីដណ្តើមយកទឹកដីរបស់ពួកគេ ត្រឡប់មកវិញ ក្រោមការចោទប្រកាន់ថា ជាការវាយប្រហារ ទៅលើទឹកដីអធិបតេយ្យភាពរបស់ខ្លួន។Final vote count in Donetsk referendum ends in favor of joining Russia

ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ( Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានចោលប្រកាន់រុស្ស៊ី អំពីការរំលោភយ៉ាងធ្ងន់ធ្ងរ ដល់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដោយព្យាយាមដាក់បញ្ចូលទឹកដីនានា ដែលរឹបអូសបាន ដោយកម្លាំងយោធា។

លោកប្រធានាធិបតី បានបន្ថែម ថា សកម្មភាពបែបនេះ ជាការប៉ុនប៉ងដ៏ឃោរឃៅបំផុត នៅក្នុងការបង្ខិតបង្ខំបុរសៗ រស់នៅលើទឹកដីរបស់អ៊ុយក្រែន ក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរបស់ក្រុងមូស្គូ ឱ្យប្រមូលគ្នា ទៅចូលរួមនៅក្នុងជួរកងទ័ពរុស្ស៊ី ដើម្បីបញ្ជូនពួកគេ ទៅប្រយុទ្ធជាមួយនឹងកម្លាំងការពារទឹកដីកំណើតរបស់ខ្លួនឯង៕