បើនិយាយពី “មើមឈូកទឹកកក” មនុស្សជាច្រើនប្រាកដជាស្គាល់ច្បាស់ ព្រោះវាមិនត្រឹមតែជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ។ ជាមួយគ្នានេះ មើមឈូកទឹកកកនេះក៏ត្រូវបានគេដឹងថា គឺជាផ្លែឈើដ៏ពេញនិយមបំផុតមួយក្នុងប្រទេសចិន និងដើមកំណើតនៅអាមេរិកខាងត្បូង។ ដែលវាត្រូវបានគេហៅថា “Xuelian Guo” ជាភាសាចិន ឬមានឈ្មោះជាភាសាអង់គ្លេសថាYacon និងមានឈ្មោះវិទ្យាសាស្ត្រថា Smallanthus sonchifolius ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDl6Lx-r8E27YmtyB0XNGETHXtnDT8D-uJCcRE7lo_PveG3QRFPhaYYmkkqQ3lmIdFdmPlOuSChQ190nYCmgTfxVnH_eFbileJRtG2DeCZdrUK1VqKjIRvfgDIGJWYT8OLhpYw-e_PEqqfBu01cIb9X0gQz_h_lZjlptK9FBaA1FC99653gQKpxoNvbA/s960/photo_2022-09-28_13-13-54.jpg

មិនតែប៉ុណ្ណោះមើមឈូកទឹកកកនេះក៏ត្រូវបានគេដឹងថា វាអាចបរិភោគបានទាំងឆៅ និងឆ្អិន ព្រោះតែនៅពេលឆៅវាមានរសជាតិផ្អែម ស្រួយ និងសម្បូរទៅដោយជាតិទឹកជាច្រើនដែលជួយធ្វើឲ្យត្រជាក់រាងកាយពីខាងក្នុង ។
មើមឈូកទឹកកកនេះ ក៏ជាផ្លែឈើដែលមានកាឡូរីទាបនិងស័ក្តិសមសម្រាប់អ្នកដែលចង់សម្រកទម្ងន់ និងមានលក្ខណៈសម្បត្តិជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើន ព្រមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយចិញ្ចឹមស្បែកឱ្យរឹងមាំ និងកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyr9oVf1csqsbf8tTOH321OTpixTGn4qSsPXN_WcCTM_mI49cPpI_vh3F0QhgMRztyDKnqejVCGbNQh8hr3SVpwWqn-UfKmpHwYZdTB863D9OulmT_94cT8K9kbLtQswqAqxZWUAl1_YEyYX438p-AoC7wGZVE8rCDcnPh91-0vRiXxV_Eh7pVdrOduA/s782/photo_2022-09-28_14-06-19.jpg

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលបានមកពីការទទួលទានមើមឈូទឹកកកស្រស់ ដែលមនុស្សជាច្រើនមិនបានដឹង ៖
– ជួយពន្យឺតការខ្សោះជីវជាតិនៃរាងកាយ
– មានកាឡូរីទាប ប៉ុន្តែមានជាតិសរសៃច្រើន ដែលស័ក្ដិសមបំផុតសម្រាប់អ្នកដែលកំពុងគ្រប់គ្រងទម្ងន់
– ជួយឱ្យការបន្ទោរបង់កាន់តែប្រសើរ
– ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម និងកាត់បន្ថយជាតិស្ករក្នុងឈាម
– ការពារការកកខ្លាញ់ក្នុងសរសៃឈាមអាកទែរ និងជំងឺផ្សេងៗទៀតទាក់ទងនឹងបេះដូង និងសរសៃឈាម

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwajBv7i2raNnKnluAhC-ENgoztLqKF_4_EkFu1lQYPz_Gkl1OKu6TtAxwR4CiwKVW4Noqb_6EwooCRJqQJ1FFD6ab3SUZFl0jl_BeLf3H91dfrPdlv-46MmHlX3BF8gIxjFn5qiE26dlDYRBp5Mvs6tiYxvy6lWrkUFqTrQIng-dSmJ4R2oEXeFPvpw/s976/photo_2022-09-28_14-05-23.jpg

– ជួយកាត់បន្ថយសម្ពាធឈាម
– ជំនួយដល់ការរំលាយអាហារ ការពារការទល់លាមក និងរាគ
– ជួយបណ្តេញជាតិពុលក្នុងរាងកាយ
– ជួយព្យាបាលកំដៅក្នុងរាងកាយ
– ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានយ៉ាងល្អផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHRsBsJc39yI8RjJjHXcq3xC18GZhOzYFiPmR-ojJ7GcbDwvEG17yR5FhIggD7gve-Cd-Tvr3p8YAwziy54q_1gVuJyC3pOVC3vE4br7iNblhyRY0FWNlIJC27ivwyamk2wfduRuaJTjroheBB6XXi8QPLAQ8-SZJ3Our_hn3YS7RBLnpsApOdmU7Dlg/s987/photo_2022-09-28_14-09-10.jpg