កាលពីពេលថ្មីៗនេះ ថៃបានស្នើអាហារដ៏ពេញនិយមនៅក្នុងប្រទេសខ្លួន គឺដង្កូវដួង ចូលទៅក្នុងកម្មវិធីប្រកួតប្រជែងស្បៀងអាហារអវកាស រៀបចំដោយអង្គការ NASA ដើម្បីធ្វើជាម្ហូបអាហារ ចិញ្ចឹមជីវិតអវកាសយានិកក្នុងលំហ។Sago worm billed as astronaut food

ដង្កូវដួង គឺជាប្រភេទដង្កូវដែលរស់នៅក្នុងដើមដូង ឬដើមត្នោត ហើយក៏ជាអាហារដ៏សំខាន់នៅភាគខាងត្បូងក្នុងប្រទេសថៃ។ ក្រុម Keeta ជាក្រុមដំណាងឱ្យប្រទេសក្នុងតំបន់អាស៊ី ចូលក្នុងការប្រកួត Deep Space Challenge ដែលជាកម្មវិធីប្រកួតប្រជែងស្បឿងអាហារអវកាសមួយរៀបចំដោយ NASA។

ដង្កូវដួង សម្បូរទៅដោយជាតិប្រូតេអ៊ីន និងខ្លាញ់ ល្អសម្រាប់មនុស្សញ៉ាំ។ ជាពិសេសវាងាយស្រួលចិញ្ចឹម វាអាចបត់បែនបានគ្រប់ស្ថានភាពដី៕7 Amazing Health Benefits of Sago Worm - Health Guide NG

ប្រភព: Bangkok Post