យើងដឹងហើយថា វិស័យកីឡានៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ និងកំពុងដើរទៅមុខជាបណ្តើរៗនៅឡើយនោះទេ ដូច្នេះកាលដែលមានប្រទេសអាស៊ានចូលរួមនៅក្នុងព្រឹត្តិការណ៍ World Cup ពិតជារឿងដ៏អស្ចារ្យមែនទែន។

ជាក់ស្តែងនៅក្នុងតំបន់អាស៊ានប្រទេសឥណ្ឌូនេសុី គឺជាប្រទេសតែមួយគត់ដែលធ្លាប់បានចូលរួមប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៣៨ នៅប្រទេសបារាំង។​

កាលគ្រានោះឥណ្ឌូនេសុី មានឈ្មោះថា ហូឡង់ទិសបូព៌ា ដោយស្ថិតនៅក្រោមអណានិគមនិយមហូល្លង់។​ នៅក្នុងការព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៣៨នោះ ឥណ្ឌូនេសុីបានលេងត្រឹមតែមួយប្រកួតប៉ុណ្ណោះ ដោយចាញ់ ៦-០ ទល់នឹងហុងគ្រា រួចមកក៏ធ្លាក់ចេញតែម្តង។

គួរបញ្ជាក់ផងដែរថា World Cuo 1938 នេះ បានធ្វើអោយ ឥណ្ឌូណេស៊ី កាន់កាប់កំណត់ត្រាមួយរបស់ FIFA World Cup ពោល គឺជាក្រុមតែមួយគត់ដែលមានការប្រកួតតិចបំផុត (១ប្រកួត) និងជាក្រុមតែមួយគត់ដែលមានចំនួនគ្រាប់តិចជាងគេ (០គ្រាប់)៕Asia's World Cup Debutants: Dutch East Indies