សង្គ្រាម​លោក​លើក​ទី១បានចាប់ផ្តើមពី១៩១៤ ដល់ ១៩១៨ ដែលប្រទេស​ជា​ច្រើន​ជុំ​វិញ​ពិភពលោក ជា​ពិសេស​នៅ​ទ្វីប​អាស៊ី ត្រូវ​បាន​ពួក​អាណានិគម​កេណ្ឌ​ទ័ព​យក​ទៅ​ច្បាំង​នៅ​ទ្វីប​អឺរ៉ុប។

នៅក្នុងនោះផងដែរ ប្រទេសនៅភូមិផងរបងជាមួយយើង គឺសៀម(ថៃ) ក៏ធ្លាប់បានឈានចូលសង្គ្រាមលោកលើកទី១ផងដែរ ដោយគ្រានោះ ពួកគេបានប្រកាសសង្គ្រាមជាមួយអាល្លឺម៉ង់ និងចក្រភព​អូទ្រីស​-ហុងគ្រី នៅ​ឆ្នាំ១៩១៧ ក្រោមរជ្ជកាល​ព្រះ​ចៅ​ រាមា​ទី ៦ ។WWI centenary commemoration honours Siamese soldiersគ្រាន់តែសង្គ្រាមលោកបានកើតឡើងភ្លាម  ព្រះ​រាជាណាចក្រ​សៀម (ថៃ​) ​​បាន​បញ្ជូន​ទ័ព​ចូល​រួម​ក្នុង​សង្គ្រាម​ទ្វីប​អឺរ៉ុប ជាមួយ​ប្រទេស​អាស៊ី​ ៣​ផ្សេង​ទៀត​ មាន​ដូច​ជា ប្រទេស​ចិន​, ជប៉ុន និង​ ពែរ្ស​ (អ៊ីរ៉ង់​)។

ពេល​នោះ​ទ័ព​សៀម​មាន​ចំនួន​ប្រមាណ ១,២០០​នាក់ និង​ បាត់បង់​ជីវិត​ ១៩​នាក់​។ ការ​ចូល​រួម​សង្គ្រាម​នេះ គឺ​ដើម្បី​លើក​មុខមាត់​របស់​សៀម​ក្នុង​ឆាក​អន្តរជាតិ និង​ ពង្រឹង​អំណាច​រាជា​និយម​នៅ​ក្នុង​ស្រុក​របស់​គេ។Pin on เมืองไทยในอดีต

មុន២ខែ នៃការបញ្ចប់សង្គ្រាមលោកលើកទី១ ថៃបានគ្រប់គ្រងទីក្រុង Neustadt an der Haardt នៃប្រទេសលុចហ្សាំប៊ូ។

ក្រោយតែពីបញ្ចប់សង្គ្រាមលោកលើកទី១ សៀម​ក៏​បាន​ចូល​រួម​ក្នុងសន្និសីទ​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩១៩ ដែល​ជា​ការ​ចុះ​សន្ធិសញ្ញា​នៅ​វិមាន​វែរសៃ​ (Versille)។

ក្រោយមកបានមួយឆ្នាំ ពោលនៅឆ្នាំ១៩២០ សៀមក៏​ជា​ស្ថាបនិក​មួយ​ ក្នុង​ចំណោម​ប្រទេស​ស្ថាបនិក​ជាង​ ៤០​ប្រទេស​ទៀត​ ដែល​បាន​បង្កើត​ សង្គម​ប្រជាជាតិ (League of Nations) នៅ​ថ្ងៃ​ទី ១០ ខែ​មករា​ ឆ្នាំ ១៩២០៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7iaB4WQH7MluREHSIOs1jOH-9xShCBCN_iuNK2tesMP5no58x9PcqjC7I9GQdZJoph9TQGOBL6mqnaPUEEIzF7S4KzHAEWqzYi0XtpRHMX0LjxmD2gilb6gNKDXxhzzEVns-0E4z2exe5pI1zADIdJD0gSiPfGZWT1RLmdzqlz0-Zru8Dz3SaaEAX6g/s1000/5c1620da3d857_1544954040_large.jpgSiam in World War I - Wikipedia

ប្រភព: Wikipedia