នៅលើពិភពលោកមានទ្វីបចំនួន៧ ដោយនៅក្នុងនោះទ្វីបអង់តាក់តិចគឺជាទ្វីបតែមួយគត់ដែលមិនមានប្រទេសណាជាម្ចាស់ទឹកដីនៅលើទ្វីបនេះ។

បើទោះបីជាទ្វីបនេះមិនត្រូវបានបែងចែកឱ្យទៅប្រទេសណាក៏ពិតមែន ក៏ប៉ុន្តែបច្ចុប្បន្នប្រទេសមហាអំណាចចំនួន៧កំពុងត្រៀមបែកចែកទ្វីបនេះ យកមកគ្រប់គ្រងរៀងៗខ្លួនដែលក្នុងនោះរួមមាន៖

  1. បារាំង
  2. ចក្រភពអង់គ្លេស
  3. ណូវែហ្សេឡង់
  4. ណ័រវ៉េ
  5. អូស្រ្តាលី
  6. ឈីលី
  7. អាហ្សង់ទីន

ដោយឡែកសហរដ្ឋអាមេរិក ប៉េរូ រុស្សី និងអាហ្រ្វិកខាងត្បូងសុទ្ធតែរក្សាសិទ្ធិក្នុងការទាមទារទឹកដីនាពេលអនាគត។Antarctica | National Geographic Society

ត្បិតតែទ្វីបនេះមានអាកាសធាតុត្រជាក់បន្តិចមែន ក៏ប៉ុន្តែវាជាទីកន្លែងផ្ទុកធនធានរ៉ែដ៏មានតម្លៃបំផុតមួយរបស់ពិភពលោក ជាហេតុដែលធ្វើឱ្យប្រទេសមួយចំនួន ដណ្តើមគ្នាគ្រប់គ្រងទឹកដីនៅលើទ្វីបនោះ។

គួរបញ្ជាក់ផងដែថាស្ថិតនៅលើផ្ទៃទឹកកកដាច់កន្ទុយភ្នែក ទ្វីបអង់តាក់តិចលាតសន្ធឹង១៤.២លានគីឡូម៉ែត្រការ៉េ ដែលបច្ចុប្បន្នការធ្វើតេស្តអាវុធនុយក្លេរអ៊ែរ និងការដាក់ពង្រាយកងទ័ពមិនត្រូវបានអនុញ្ញាតនៅលើទ្វីបនេះនោះឡើង៕Antarctica | History, Map, Climate, & Facts | Britannica