សហភាពសូវៀត ដែលមានឈ្មោះពេញថាសហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត ត្រូវបានបង្កើតឡើងនៅ ក្នុងឆ្នាំ ១៩២២ ដោយមានប្រទេសដំបូងចំនួន ០៤ បានចូលរួមចុះហត្ថលេខា ដែលក្នុងនោះរួមមាន ប្រទេសរុស្ស៊ី  អ៊ុយក្រែន បេឡារុស្ស និង ហ្សកហ្ស៊ី។ ក្រោយមកមិនបានយូរប៉ុន្មានក៏មានប្រទេសជាសមាជិកឡើងដល់១៥ប្រទេស។Soviet Union and the Brezhnev Years

ដំបូងការចាប់ផ្តើមនៃសហភាពសូវៀត មានភាពល្អប្រសើរ និងរីកចម្រើនជាខ្លាំង តែដោយសារតែការរើបំរះពីសំណាកប្រទេសហុងគ្រី និងបណ្តាប្រទេសដទៃទៀត និងការផ្តួលរំលំជញ្ជាំងប៊ែរឡាំង បានជំរុញឱ្យមានការចុះខ្សោយនៃសេដ្ឋកិច្ចរបស់សូវៀត និងកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យរបបសហភាពសូវៀតចាប់ផ្តើមចុះខ្សោយ និងឈានទៅរកការដួលរលំ។Berlin Wall's fall marked the end of the Cold War for the American public | Pew Research Center

នៅពេលដែលសហភាពសូវៀត ចាប់ផ្តើមទុនខ្សោយប្រទេសជាសមាជិកមួយចំនួនធំ ចាប់ផ្តើមរៀបចំផ្តាច់ខ្លួននិងប្រកាសឯករាជ្យ ដែលនាំឱ្យសហភាពសូវៀតកាន់តែទន់ខ្សោយទៅៗ។ លើសពីនេះទៅទៀតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ លោកប្រធានាធិបតីរុស្ស៊ី បូរីស យែលស៊ីន បានប្រកាសឯករាជ្យពីសហភាពសូវៀត ដែលជាហេតុធ្វើឱ្យសហភាពសូវៀតបាត់បង់សសរគ្រឹះសម្រាប់ទ្រទ្រង់តែម្ដង។Russia: Boris Yeltsin Dead At 76

លុះដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ សហភាពសូវៀត ត្រូវបានដួលរលំជាផ្លូវការ ដោយមានប្រទេសបំបែកខ្លួនដល់ទៅ១៥ ក្នុងនោះរួមមាន៖ ហ្សកហ្ស៊ី, អាស៊ែបៃហ្សង់, លីទុយអានី,តាជីគីស្ថាន,អាមេនី,ឡាតវី,អ៊ុយក្រែន,អេសតូនី,បេឡារុស,អ៊ូបេគីស្ថាន,តួកមេនីស្ថាន,ម៉ុលដូវ៉ា,គៀកគីស្ថាន,រុស្សុី និងតាជីឃីសស្ថាន៕Fixed) Map of the Former Soviet Union after a slightly more successful August Coup : r/imaginarymaps