ការឈឺក្បាលប្រកាំង គឺជាជំងឺទូទៅមួយដែលតែងតែកើតឡើងចំពោះមនុស្សគ្រប់គ្នា ដោយវាមិនបង្កឲ្យកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីចំពោះសុខភាពនោះឡើយ ។ ជំងឺឈឺក្បាលប្រកាំង គឺជាប្រភេទនៃការឈឺក្បាលដែលជារឿយៗកើតឡើងនៅផ្នែកម្ខាងនៃក្បាល ដោយពេលខ្លះវាអាចបណ្ដាលឲ្យមានការឈឺចាប់ឆ្វេងស្តាំឆ្លាស់គ្នា ។   ប៉ុន្តែប្រសិនបើអ្នកមិនបានព្យាបាលវាទេនោះ វានឹងបង្កជាការរំខានយ៉ាងធ្ងន់ធ្ងរមួយចំពោះជីវិតរស់នៅប្រចាំថ្ងៃ ។ ដូច្នេះប្រសិនជាអ្នកពិតជាចង់បំបាត់ការឈឺក្បាលនោះ អ្នកគួរតែកែប្រែទម្លាប់នៃការរស់នៅរបស់អ្នកបន្តិចម្តងៗដោយមិនចាំបាច់ប្រើប្រាស់ថ្នាំដើម្បីបំបាត់អាការៈទាំងអស់នេះញឹកញាប់ពេកនោះទេ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGcGYE4qnIGp7sp5De1p21Wi1I-c3VFStpW4PqtJE9ZUKGm9ay5EyLkQ8r9SgfYVlyMlaJ81E0E4aBOUfRAu6gxZBjUxHFAXT561wBK2nfdImcOeIbMQas4FmpRQvKAAGeaV3y1o1Jpqys2udF4wLWA82f4wYVQFXky1Wd08UlmmlktvbjNekvweC-g/s770/migraine-951541836-770x553-1.jpg

ដោយឡែក បើយោងទៅតាមលោកសាស្ត្រាចារ្យ បណ្ឌិត Sek Tanprasertsuk ជាវេជ្ជបណ្ឌិតផ្នែកជំងឺ​ឈឺក្បាល​ប្រកាំង ​មក​ពី​មន្ទីរ​ពេទ្យ Chulalongkorn សមាគម​កាកបាទ​ក្រហម​ថៃ បានធ្វើការបញ្ជាក់​ថា វិធីក្នុងការកាត់បន្ថយការឈឺក្បាលប្រកាំងដោយខ្លួនឯងដោយមិនចាំបាច់ប្រើថ្នាំមាន៦ចំនុច ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeX4ap-guDDA4IZog7ADvK18D9lzB7ZzGeQd40A2ZVEL4eEkt_dHXklsVsmbCp8Lk_f0BBqHVeXGGBp179MRZ7KVPHmVaapP_cRleku04-10Bjr3wXGuehuDsCAPpJb6ok8xtn_5K9BUv-8V2BzgVOrDSjBvICkL8SUeV7DsleqOZBP-mBquOU2wljjA/s1200/home-remedies-for-migraine-1488451867.jpgលោកអ្នកអាចអនុវត្តន៍បានដោយខ្លួនឯងក្នុងជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព ដូចខាងក្រោម ៖

  • ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
  • សម្រាកឱ្យបានគ្រប់គ្រាន់
  • ជៀសវាងភាពតានតឹង
  • ជៀសវាងស្ថិតនៅក្នុងកន្លែងដែលមានពន្លឺភ្លឺខ្លាំង
  • ជៀសវាងអាហារមួយចំនួនដូចជា ប៊ឺ សូកូឡា គ្រាប់ធញ្ញជាតិ អាហារដែលមានជាតិ fermented
  • កាត់បន្ថយការទទួលទានភេសជ្ជៈមួយចំនួន រួមទាំងស្រាក្រហម ស្រាបៀរ ឬស្រាសំប៉ាញ ជាដើម។ល។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji3glgmx2tnA3F9dvXIyYYEa_spp1KesuIf6Ttseq2a6DLL5p3H4A_ZuFEpKkYgbhpyZA44Yeh21XpD2PnvUC_QKePAlTQwkFwK15QzVC_Og80gAwUWM3WMvDHzmo749ai9Zn41G2mJCBKQQAUVjunYrzlbU8cu1XH-sdIOT1Cpf9zTVY-vPXp_IJIZw/s1000/2264887.jpg