ប្រទេសចិន៖ ស្ថានីយ៍ Badaling Great Wall គឺជាស្ថានីយ៍រថភ្លើងល្បឿនលឿនបំផុតរបស់ពិភពលោក ត្រូវបានកប់នៅជម្រៅយ៉ាងជ្រៅ ដែលបានរចនាឡើងនៅក្រោមដី នៃមហាកំពែង Badaling ដ៏ល្បីល្បាញនៅក្នុងប្រទេសចិនយ៉ាងអស្ចារ្យ។

ស្ថានីយ៍ Badaling Great Wall ដែលត្រូវបានគេសាងសង់ឡើងជាស្ថានីយ៍រថភ្លើងល្បឿនលឿនក្រោមដីនៅលើផ្លូវរថភ្លើងអន្តរទីក្រុងប៉េកាំង ស្ថិតនៅតំបន់ទេសភាពនៃមហាកំពែង Badaling ក្នុងស្រុក Yanqing ទីក្រុងប៉េកាំង នៃប្រទេសចិន ឆ្ពោះទៅកាន់ ចាងជៀគូ (Zhangjiakou) ដែលជាផ្នែកនៃ ខ្សែរថភ្លើង Beijing-Baotou Passenger-Dedicated Line។

ក្នុងនោះសាលស្ថានីយ៍នេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៩ អគារស្ថានីយ៍ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។ បន្ទាប់ពីនោះមកស្ថានីយ៍ Badaling Great Wall ក៏ត្រូវបានបើកឱ្យដំណើរការប្រើប្រាស់នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៩។

ក្នុងនោះគេបានឱ្យដឹងថាស្ថានីយ៍នេះបានរចនាឡើងដោយ AREP និង China Railway Engineering Consulting Group និងសាងសង់ដោយ China Railway 5th Engineering Group។

ជាមួយគ្នានោះស្ថានីយ៍ Badaling Great Wall ត្រូវបានគេចាប់ទុកថាជាស្ថានីយ៍រថភ្លើងល្បឿនលឿនក្រោមដីដែលជ្រៅបំផុតរបស់ពិភពលោក និងធំជាងគេបំផុតរបស់ពិភពលោក ព្រោះតែរថភ្លើងនេះគេបានចរនាឡើង និងសាងសង់កប់នៅជម្រៅ ១០២ ម៉ែត្រ (៣៣៥ហ្វីត) នៅខាងក្រោមដី និងគ្របដណ្តប់លើផ្ទៃដីជាង៣៦,០០០ ម៉ែត្រការ៉េ ហើយការរចនាសម្ព័ន្ធធ្វើឡើងជាបីជាន់។

ដោយជាន់សរុបរបស់ស្ថានីយ៍គឺលាតសន្ធឹង៤៩,០០០ ម៉ែត្រការ៉េ (៥៣០,០០០ ហ្វីតការ៉េ) រួមទាំងអគារស្ថានីយ៍ក្រោមដី ៩,០០០ ម៉ែត្រការ៉េ (៩៧,០០០ ហ្វីតការ៉េ) និងផ្លូវក្រោមដី ព្រមទាំងតំបន់វេទិកា ៤០,០០០ ម៉ែត្រការ៉េ (៤៣០,០០០ ហ្វីតការ៉េ) ។ វេទិកា និងអគារស្ថានីយ៍ស្ថិតនៅក្រោមមហាកំផែង មានទីតាំងនៅ ៦០ ម៉ែត្រ (២០០ហ្វីត) នៅខាងក្រោមផ្ទៃលើ៕ ប្រភព៖ wikipedia