សុខភាពរាងកាយ គឺពិតជាសំខាន់ខ្លាំងណាស់ចំពោះមនុស្សគ្រប់គ្នា ។ ដោយការទួលទានអាហារដែលល្អ និងមានគុណប្រយោជន៍ច្រើន ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យសុខភាពរាងកាយទទួលបានភាពពេញលេញនិងរឹងមាំផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCmBzZKy6LUa7Qg_nRpRqCI0QOH11qoxoWK9MoQqLvLuArPbKN7rhgnDk6soKgyWgRkguH0y6EeLqbQZ4KNUS2e_VTCJCaNJZgJv0iSjJVmdbkfoX_L8gP-eHRmszNghZWVLQQE1wbtKHbh7gmp6UltAEJrCdm4uUqFiOy2Y721goJ8QE7yH9M0F31dA/s1280/photo_2022-09-27_15-59-44.jpg

ខាងក្រោមនេះ គឺជាបន្លែដែលសម្បូរទៅដោយសារធាតុចិញ្ចឹមល្អសម្រាប់សុខភាព ប៉ុន្តែមនុស្សជាច្រើនតែងតែមើលរំលង ៖

  • មើមឆៃថាវ

មើមឆៃថាវ ត្រូវបានគេប្រដូចទៅនឹងយិនស៊ិននារដូវរងាដែលមានសារធាតុចិញ្ចឹមជាច្រើនសម្រាប់សុខភាព។ ជាពិសេស វាក៏ជួយជម្រះកំដៅ បន្សាបជាតិពុល និងជួយឲ្យត្រជាក់ថ្លើមថែមទៀតផង ។  ដូច្នេះវាល្អខ្លាំងណាស់សម្រាប់អ្នកដែលមានឈាមក្តៅ និងចំពោះអ្នកដែលឧស្សាហ៍ឡើងកម្តៅ និងកើតមុន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUwgW6jydgF-NeqtgZ40bZ0WqWrd4JaSVWowPy-j_LZXvnRQChAM-5_ETLwX2M8532h2epMPGkeUpCXoexZljJVSRPEuCtxmjvAaltb7xc6mjdaDf6j-XD5XYRqyEMbAXQB0h5jX6J0hpJkRsz4Kl7aM6eNwy3upajXIS8IFf87SZyasPqv7NrgsUsFg/s600/2851.jpg

  • ដើមខ្ទឹម

ស្លឹកខ្ទឹម មិន​ត្រឹម​តែត្រូវបានគេ​ប្រើប្រាស់​ក្នុង​អាហារ​ជាច្រើន​មុខ​ដើម្បីបន្ថែមនូវរសជាតិ និងក្លិនឈ្ងុយប៉ុណ្ណោះ​ទេ ប៉ុន្តែវាក៏ថែម​ទាំង​ជា​រុក្ខជាតិ​ឱសថ​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ​ទៀត​ផង។ ដោយដើមខ្ទឹម ត្រូវបានគេដឹងថាវាជាបន្លែមួយប្រភេទដែលមានសមត្ថភាពខ្ពស់ជំនួយទៅដល់​ក្រលៀន ជួយ​បំប៉ន និង​ជំរុញ​ការ​រំលាយ​អាហារ។ បន្ថែមពីនេះវាក៏មានផ្ទុកនូវវីតាមីន និងជាតិសរសៃឆៅជាច្រើន ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលការទល់លាមក និងការពារមហារីកពោះវៀនធំផងដែរ ។
ទន្ទឹម​នឹង​នោះ ដើមខ្ទឹមក៏​មាន​ឥទ្ធិពល​ក្នុង​ការ​រំលាយ​កំណក​ឈាម លើក​កម្ពស់​ឈាម​រត់ និង​បន្សាប​ជាតិពុល។ ដោយជាទូទៅវាត្រូវបានគេប្រើសម្រាប់ព្យាបាលការឈឺទ្រូង រួមទាំងជួយ​ធ្វើ​ឱ្យ​ថ្លើម ក្រលៀនមានសុខភាពល្អឡើងវិញ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCogDMXd5zF-jIt2xvcIEtUMgzjjqm8JEQktipqCnWZVBXGZGP4mhSB2XGutj2ehFek_AcLGsZhzQ1_isT8S7lI-EQqBr6JfNdEUDN6b2jyOawIjJtsPh5aELrfOQkqkMukWJS_jtkGaQnyUVYwqeSK5RXrbdr273hRp6fds3fYOvL9kE_i0PjCbhoaA/s1000/spring-onion.jpg

  • ផ្សិតខ្មៅ

ផ្សិតខ្មៅ ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង “ស្តេច​ផ្សិត” ព្រោះ​វា​អាច​បរិភោគ​បាន ព្រមទាំង​អាច​ប្រើប្រាស់​ជា​ឱសថក្នុងការព្យាបាលជំងឺថែមទៀតផង។ មិនតែប៉ុណ្ណោះ វាក៏ត្រូវបានគេប្រើជាញឹកញាប់ដើម្បីព្យាបាលខ្យល់ ឈឺក្បាល វិលមុខ និងជំងឺក្រពះជាដើម នេះក៏ព្រោះតែផ្សិតខ្មៅមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនសម្រាប់រាងកាយ រួមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយដុំសាច់ និងការពារជំងឺមួយចំនួនទៀតផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg-xphJg_esInNggL7WXdPKRjSIbdShp-AQXz_v1DTI-3kjGlYkGNnWcIUAxeHsQtgCJMHjhSyr5ZtNr7Fk7UjBx0DLJNZChNPN8jRlzM75cebRfXmOnXgQcVxMlwjCXU-vRBChJhXATAEd7qSap9_EGap1UhEkEyQuwUgHg77gJ1r0CxSBq1KItm_6Q/s1200/Uee5646f320ac45c79dd01b90abf56c1c6.jpeg