ក្លិនមាត់ គឺជាបញ្ហាដ៏ធំនឹងចម្បងបំផុតមួយសម្រាប់មនុស្សគ្រប់គ្នា ដែលបណ្ដាលឲ្យមនុស្សងាយនឹងជួបប្រទះនូវការបាត់បង់ទំនុកចិត្តចំពោះខ្លួន ។ ជាមួយគ្នានេះបើយោងទៅតាមលោកវេជ្ជបណ្ឌិត Chanida Wongdechakul ជាវេជ្ជបណ្ឌិតទន្តសាស្ត្រនៃមន្ទីរពេទ្យ Chulalongkorn សមាគមកាកបាទក្រហមថៃ បាននិយាយថា ក្លិនមាត់គឺជាបញ្ហាដ៏ចម្បងបំផុតមួយដែលបណ្តាលឱ្យមនុស្សខ្វះទំនុកចិត្តក្នុងការទំនាក់ទំនងសង្គម ព្រមទាំងធ្វើឲ្យបាត់បង់ភាពទាក់ទាញផ្ទាល់ខ្លួនផងដែរ​ ។ ដូច្នេះវាជាការសំខាន់ណាស់ដែលមនុស្សគ្រប់គ្នាត្រូវយល់ពីមូលហេតុនៃក្លិនមាត់ និងស្វែងរកវិធីកម្ចាត់ និងទប់ស្កាត់វា ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjubMs1rEDDjh7GOfKyMzaUJU_85q-kiE0LDbiw_8ThCv9uUC_c-dIuEWdwHJcHC4lxeicBslnU_xTDZttulX_c7HbceXcUc-0TSV8aIxBdJqsRUFWKbeBzBo-zeVL0UzhVkBIZPeaUaEOpKUHCzptUzinUvjRbQBhldW_9Py04S3CUz0N9SsaEwv9Ieg/s800/AdobeStock_299052398__2___1647011175_22385.jpg

+ មូលហេតុនៃការបង្កឲ្យកើតមានក្លិនមាត់

  • ខ្យល់ដង្ហើមមិនល្អក្នុងមាត់
  • ការកើតមានដំបៅមាត់ ដូចជាដុំសាច់ ឬដំបៅដែលកើតឡើងបន្ទាប់ពីការដកធ្មេញ ឬរបួសដែលបណ្តាលមកពីការវះកាត់មាត់
  • មាន​ការ​រលាក​នៃ​សរីរាង្គ​អញ្ចាញធ្មេញ ដូចជា​រលាក​អញ្ចាញធ្មេញ ដែល​បង្កឡើង​ដោយ​បន្ទះ និង​ថ្ម​ទឹកមាត់​
  • ការញ៉ាំអាហារដែលមានក្លិនមិនល្អ បណ្ដាលឲ្យកកកុញនៅក្នុងមាត់
  • ការបញ្ចេញទឹកមាត់មិនពេញលេញ
  • ការជក់បារី អ្នកដែលជក់បារីមានហានិភ័យខ្ពស់នៃជំងឺមាត់ជាងមនុស្សធម្មតា​ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoZH7AL_0WUseApqGDmAD4T01pk6pmrOgHfFpW69RV7ElBc6Zo7ih94uZ0Hx2rm-VlZkYsiEpWsDajInyQDOVPManO7zfnjzey-biupk6Ii5kZnF5uM4E8befRSyGPvu8B8vgzIC9tqz3GBDX88U4F6ZUh-cuqeCqsJUFf4p7lHA0fwsFlXICWnLUKJw/s2000/get-rid-of-bad-breath.jpeg

+  មូលហេតុខាងក្រៅ

  • ការទទួលទានទឹកតិចពេក ឬការប្រមូលផ្តុំអាហារតាមបំពង់រំលាយអាហារ
  • ក្លិនជាក់លាក់នៃជំងឺប្រព័ន្ធផ្សេងៗដូចជា ជំងឺតម្រងនោម ទឹកនោមផ្អែម រលាក sinusitis រលាកទងសួត មហារីកខួរឆ្អឹង
  • អ្នកកើតមានជំងឺនៃប្រព័ន្ធរំលាយអាហារ cystic fibrosis pulmonary tuberculosis ឬមហារីកសួត ជំងឺនៃប្រព័ន្ធរំលាយអាហារ ជាដើម។ល។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit9kfTm9OKaq53aGEVCxyhzUKMiFWOXIxXU5KwtQCo0Pt9JyO_zuIWXe_xpGAvxrbWXmtLRrnsPZMbaizgPA8aJvy6oSq-Y2CC8pHLdiKs4K2xdn9MfmhgCkOOHDeBwYNmSIUOT_qM6mOo0KSk4KgOvp8W1RPKalx4JE4qy57eCY7OJNWn029OMMfSTw/s2437/181108131810-01-bad-breath-stock-110818.jpg