អន្តរជាតិ៖ នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បានធ្វើតេស្តចេញរោគសញ្ញាកូវីដ១៩ ជាលើកទី២ បន្ទាប់ពីការឆ្លងជាលើកទី១ នៅពាក់កណ្តាលខែកក្កដា ២០២២ នេះ ។ ដោយលោកបានអះអាងថា លោកមិនទាន់បានចាក់ដូសជំរុញ ព្រោះពេទ្យថាចាំ ៣ ខែសិន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN Health

លោក Albert Bourla បាននិយាយថា គាត់មិនមានរោគសញ្ញា ឬធ្វើទុក្ខអ្វីធ្ងន់ធ្ងរនោះទេ។ ដោយលោកបានឆ្លៀតបាននិយាយដូច្នេះថា “ខណៈពេលដែលយើងមានការរីកចម្រើនយ៉ាងខ្លាំង គឺមេរោគនៅតែនៅជាមួយយើងជានិច្ច” ។

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បានផ្តល់អនុសាសន៍ថា អ្នកដែលបានជាសះស្បើយពីការឆ្លងមេរោគកូវីដ១៩ នាពេលថ្មីៗនេះ ត្រូវរង់ចាំការចាក់ដូសជំរុញយ៉ាងហោចណាស់៣ខែ រហូតដល់ជំងឺបានជាកន្លងផុតទៅ ៕