ទឹកជ្រោះឆាយយោងជាទឹកជ្រោះធម្មជាតិដ៏ធំស្រស់ប្រណិតមួយដែលស្ថិតនៅក្នុងព្រៃនៃទឹកដីអារ៉ែងដែលមានចំងាយផ្លូវប្រមាណជិត២០គីឡូម៉ែតពីសហគមន៍អារ៉ែង។May be an image of waterfall and nature អ្នកទេសចរណ៍ត្រូវធ្វើរដំណើរដោយថ្មើជើងដែលមានចំងាយផ្លូវដ៏វែងឆ្ងាយមានទាំងជិះទូក​​​​ឆ្លងស្ទឹង​លុយទឹកលុយភក់ លូនក្រាបក្រោមព្រៃឬស្សីនឹងដើមឈើរលំ​​​ថែមទាំងមុសជាច្រើនខាំ ជាពិសេសមានទាំងសត្វទាកជាច្រើនតាមទាមជើង។फ़ोटो का कोई वर्णन उपलब्ध नहीं है.

តែអ្វីដែលសំខាន់ដើម្បីបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលទាំងអស់នេះ ភ្ញៀវទេសចរណ៍ត្រូវខំជំនះគ្រប់ឧបសគ្គប្រឹងដើរទៅមុខឥតឈប់។ ភ្ញៀវទេសចរណ៍ត្រូវចំណាយរយះពេល៨ម៉ោងក្នុងចំងាយ១៥គីឡូម៉ែត ក៏ប៉ុន្តែការនឿយហត់ទាំងអស់បាននឹងរលាយមួយរំពេចពេលដែលអ្នកទាំងអស់គ្នាឈានជើងមកដល់មាត់ជ្រោះមួយដែលមានទឹកធ្លាក់ដ៏ធំដែលមានកំពស់ប្រមាណជាង៣០ម៉ែតសំលេងទឹកជ្រោះលឺសូរងំៗលាយឡំជាមួយខ្យល់ត្រជាក់បក់មកត្រសៀកៗហាក់បីដូចជាឋានសួគ៏ក្រោមមេឃដែលមានទេសភាពស្រស់ត្រកាលគយគន់មិនជិនណាយ៕फ़ोटो का कोई वर्णन उपलब्ध नहीं है.