ខេត្តបាត់ដំបង៖ កាលពីវេលាយប់ម៉ោងប្រហែល១១ ទៅ១២ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីឡានមួយគ្រឿងបានធ្លាក់ចូលក្នុងអាងទឹកកំពីងពួយ ស្ថិតនៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈគេនៅពុំទាន់ដឹងច្បាស់ថាមានមនុស្សស្លាប់ ឬក៏រងរបួសនៅឡើយទេ។

ក្រោយពីឡានបានធ្លាក់ចូលអាងទឹកហើយលុះមកដល់ម៉ោង៥នឹង៥៥នាទីព្រឹក ទើបប្រជាពលរដ្ឋនៅទីនោះប្រទះឃើញឡាន ចំណែកឯអ្នកបើកបរ ឬជនរងគ្រោះ មិនទាន់ដឹងថានៅក្នុងរថយន្តនោះ ឬបានបើកទ្វាលោតចេញទាន់ឬក៏អត់ទេ។

ខណៈពេលនេះដែរយើងនៅកំពុងរង់ចាំអាជ្ញាធរសមត្តកិច្ចមកស្ទូចឡានជាមុនសិន ទើបអាចបញ្ជាក់ពីស្ថានភាពបានជាផ្លូវការ ៕