​ចម្រៀង​ដើម​របស់​អ្នក​ស្រី​ ហ៊ឹម ស៊ីវន ចំណងជើង “មហាសណ្តំ” កំពុងវាយលក់នៅក្នុងបណ្តាញសង្គមជាខ្លាំងមិនថា TikTok ឬ Facebook នោះឡើយ។

មួយឃ្លាដែលចាប់អារម្មណ៍ខ្លាំងនោះគឺ “ឃើញហើយ​ស្អាតណាស់​ ព្រះម្ចាស់​ថ្លៃ​អើយ​ តើប្រុស​ត្រាណត្រើយ​ មក​ពីឋាន​ណា? ស័ក្ដិសមគ្រឿង​ទ្រង់ ដូច​អង្គក្សត្រា វង្វេង​អាត្មា​ក្នុង​ព្រៃ​ឯក​អង្គ​អើយ​ឯក​អង្គ​”  ដោយ​សារ​តែ​ CEO Yuth ជា​អ្នក​លក់​អនឡាញម្នាក់​ ​មាន​ឈ្មោះ​លើ​ Facebook ថា​ Oun Sart និង​ឈ្មោះ​ Tiktok  ថា​ ច័ន្ទ​ ដារ៉ាយុទ្ធ​ (Oun Sart) បាន​បង្ហោះ​វីដេអូ​របស់​ខ្លួន​ ដោយ​ភ្ជាប់​ជាមួយ​នឹង​បទ​ចម្រៀង​ មហាសណ្ដំ។May be an image of 1 person, standing and indoor

គ្រប់ពេលឱ្យតែឮមួយឃ្លាខាងលើនេះ គ្រប់គ្នាមិនថាចាស់ក្មេងតែងតែនឹងឃើញដល់អ្នកដែលយកវីដេអូនេះមកដាក់ក្នុងវីដេអូ គឺលោក ច័ន្ទ​ ដារ៉ាយុទ្ធ​ (Oun Sart) នេះតែម្តង។

គួរបញ្ជាក់ផងដែរថា កាលដែលយកបទពីដើមរបស់លោកស្រីហ៊ឹម ស៊ីវន មកនេះ បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកស្រី និងបទមហាសណ្តំដែលបានច្រៀងតាំងពី២០ឆ្នាំមុនមានភាពល្បីល្បាញមកវិញផងដែរ៕ស្វាមីអ្នកស្រី ហ៊ឹម ស៊ីវន ចង់ឲ្យអ្នកស្រីសម្រាកពីការងារសិល្បៈ | La Reine Media