យល់ដឹង៖ ផ្កាម្លិះគឺជាស្តេចនៃរុក្ខជាតិក្រអូបដែលអាចដាំដុះបានច្រើននៅក្នុងប្រទេស កម្ពុជា ថៃ ឥណ្ឌា ស្រីលង្កា និងប្រទេសចិនជាដើម។ ហើយវាពិតជាលំបាកណាស់ក្នុងការលូតលាស់ និងដាំដុះផ្កាម្លិះនៅក្នុងប្រទេសជប៉ុន ប៉ុន្តែប្រជាជនជប៉ុនជាច្រើនចូលចិត្តក្លិនផ្កាម្លិះនេះខ្លាំងណាស់។

ខាងក្រោមនេះមកដឹងពីអត្ថប្រយោជន៍នៃផ្កាម្លិះ និងរបៀបដែលប្រជាជនជប៉ុនប្រើវា៖

អត្ថប្រយោជន៍នៃផ្កាម្លិះ

ក្លិនផ្កាម្លិះ បន្ធូរអារម្មណ៍ និងរាងកាយ

ក្លិនផ្កាម្លិះមានផ្ទុកសារធាតុពីរគឺ Linalool និង Benzyl acetate ដែលជួយកាត់បន្ថយការថប់បារម្ភ សម្ពាធឈាមទាប ហើយវាជួយបន្ធូរអារម្មណ៍ពេលមានអារម្មណ៍ខឹង ឬបាក់ទឹកចិត្ត នេះជាការពិតជាពិសេសមុន និងអំឡុងពេលមករដូវ និងចំពោះស្ត្រីក្រោយអស់រដូវ។

ក្លិនផ្កាម្លិះបង្កើនការផ្តោតអារម្មណ៍

សារធាតុ Benzyl acetate ដែលជាសារធាតុផ្សំនៅក្នុងផ្កាម្លិះជួយបង្កើនការផ្តោតអារម្មណ៍ អ្នកអាចនឹងឃើញពីលទ្ធផលផ្តោត លើការងារ ឬការសិក្សាកាន់តែប្រសើរឡើង។

ក្លិនផ្កាម្លិះបង្កើតតុល្យភាពអ័រម៉ូន

ក្លិនក្រអូបរបស់ផ្កាម្លិះនឹងពាក់ព័ន្ធដល់ប្រព័ន្ធអ័រម៉ូនភេទស្រី ជួយបំបាត់ការឈឺចាប់ពេលមករដូវការមករដូវមិនទៀងទាត់ និងការឆាប់ខឹងមុនពេល និងអំឡុងពេលមករដូវ វាក៏ជួយបន្ថយរោគសញ្ញានៃការអស់រដូវផងដែរ។

ផ្កាម្លិះធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាត

ផ្កាម្លិះមានលក្ខណៈសម្បត្តិធ្វើឱ្យស្បែកស្រស់ស្អាតដូចជាធ្វើឱ្យស្បែកទន់ កាត់បន្ថយការរលាកនៃស្បែក ពង្រឹងការផ្លាស់ប្តូរកោសិកាស្បែក និងជួយទប់ស្កាត់ការផលិតជាតិមេឡានីនដែលបណ្តាលឲ្យមានស្នាម អុជខ្មៅ និងស្នាមខ្មៅនៅលើស្បែក។

របៀបប្រើប្រាស់ផ្កាម្លិះ ដើម្បីជាប្រយោជន៍ដល់ប្រជាជនជប៉ុន

ប្រេងសំខាន់ចេញពីផ្កាម្លិះ

ប្រេងសំខាន់ៗផ្កាម្លិះមានប្រសិទ្ធភាពបំបាត់ភាពតានតឹង និងបន្ធូរអារម្មណ៍ វាក៏ជួយឱ្យគេងលក់ស្រួលផងដែរ ជនជាតិជប៉ុនប្រើប្រេងសំខាន់ៗចេញពីផ្កាម្លិះក្នុងទម្រង់ជាចង្រ្កានក្លិនក្រអូប និងដើមដែលបំពេញបន្ទប់ដោយក្លិនផ្កាម្លិះ។

តែផ្កាម្លិះ

តែផ្កាម្លិះត្រូវបានផលិតលាយបញ្ចូលជាមួយនឹងតែបៃតង ដោយក្នុងដំណើរការផលិតគេរងចាំរហូតដល់តែមានក្លិនផ្កាម្លិះចេញមកជាមួយ។ តែផ្កាម្លិះ គឺជាតែដែលមានប្រជាប្រិយភាពខ្លាំងចំពោះប្រជាជនជប៉ុន ដោយសារតែក្លិនឈ្ងុយឆ្ងាញ់របស់វា។

ហើយអត្ថប្រយោជន៍របស់សារធាតុ catechins នៅក្នុងតែបៃតងក៏ជួយការពារជំងឺដែលបណ្តាលមកពីការរស់នៅប្រចាំថ្ងៃដូចជា លើសឈាម ទឹកនោមផ្អែម និងដាច់សរសៃឈាមខួរក្បាលជាដើម ជួយពន្យាភាពចាស់ និងបង្កើនការដុតខ្លាញ់ក្នុងខ្លួន អ្នកអាចស្វែងរកតែផ្កាម្លិះបានយ៉ាងងាយស្រួលនៅក្នុងផ្សារទំនើប និងហាងផ្សេងៗនៅក្នុងប្រទេសជប៉ុនបាន៕ ប្រភព៖ Sanook