បើនិយាយអំពីមុខម្ហូបជាច្រើនដែលប្រជាជនក្នុងតំបន់អាស៊ីចូលចិត្ត ពងទាក៏ជាមុខម្ហូបមួយប្រភេទដែលគេនិយមចូលចិត្ត ព្រមទាំងនាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនមានន័យថាមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលទានពងទាកូនបានតាមចិត្តនោះទេ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEish61sWJYptnQXoW_c8rq8phv0VX-oPZJJUIrwJXy3TEaw75r8BORcPlAUcfQHruBcpL1cHD0UTUs1Z1-HVtfzCM5DA3Z9tww6oAfL2QBCr0CR4cxxzi8jOFcDyAQpUH-c-qbDfvzG0Vq4bYNbjIbySxN0KirZfvKSwM3hXm8cXiYFH0erm21ZR8JfzQ/s800/64733c0a0d884e5184ee7c46d6b2cf8d.jpg

ខាងក្រោមនេះគឺជាបម្រាមសម្រាប់មនុស្សមួយចំនួនគួរតែដឹងមុនពេលទទួលទានពងទាកូន ៖

–       អ្នកមានជម្ងឺគ្រុនក្តៅ

ពេលញ៉ាំពងទា ប្រូតេអ៊ីនដែលមាននៅក្នុងពងទាកូននឹងរលាយ ហើយបង្កើតជាកំដៅខ្ពស់ជាងធម្មតារហូតដល់ទៅ 30% ។ ដូច្នេះអ្នកដែលមានជំងឺគ្រុនក្តៅ មិនគួរញ៉ាំពងទាកូននោះឡើយ ព្រោះវាអាចនឹងធ្វើឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ និងឈានទៅរកការប្រកាច់ ព្រមទាំងផ្ដល់នូវផលវិបាកចំពោះខួរក្បាលថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJgNmxY7UWYHQfu-vpkFP37MVdtYfcC7tMgBUCQi2PydnBSCa7bqbO6tytsU3MURq7t88bh0PwhEOnT0WbAFBkww5t61cK_F2iyU_12aKcu3O-66q18Um03acXTr2TXbdN3FFSzx0_EWE66cmoy0dx5O9t-6pimI0PgLLveKFJSHDQhWrYLjFoKT5NGg/s750/sick%20woman.jpg

–       ស្ត្រីមានផ្ទៃពោះ

ស្ត្រីមានផ្ទៃពោះអាចបរិភោគពងទាកូនបាន ប៉ុន្តែមិនគួរបរិភោគវាជាមួយនឹងជីពងទាកូន ឬជ្រក់ខ្ទឹមនោះទេ ។ ថ្វីត្បិតតែជីពងទាកូនល្អសម្រាប់សុខភាពក៏ដោយ ប៉ុន្តែចំពោះស្រ្ដីមានផ្ទៃពោះវាអាចនឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ។ ជាមួយគ្នានេះជ្រក់ខ្ទឹម នៅពេលដែលបរិភោគវានឹងធ្វើឲ្យរាងកាយក្ដៅ ដែលអាចធ្វើឲ្យរលូតកូនក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះបានយ៉ាងងាយ  ប្រសិនបើអ្នកម្តាយមានសាច់ដុំខ្សោយ ឬសរសៃចងរលុង។ បន្ថែមពីនេះស្រ្ដីមានផ្ទៃពោះក៏មិនគួរបរិភោគពងទាកូនក្នុងខែចុងក្រោយនៃការមានផ្ទៃពោះផងដែរ ព្រោះវានឹងធ្វើឱ្យមានការប្រមូលផ្តុំប្រូតេអ៊ីនច្រើន ការរំលាយអាហារយឺត និងផលិតកូលេស្តេរ៉ុលអាក្រក់ជាច្រើនក្នុងឈាម ដែលអាចបង្កឲ្យមានផលវិបាកក្នុងពេលសម្រាល ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWA2kZ895NRTidXtsqLnFE5eW9ZCPzZWUV2IizsJqtDufIUN5auSZmOuzHXgkD7vvhVCG5v6cFa-W_gEmswDDrBXEu_Q8I7av2fJfSQyUUQIb3R9DmaaSG4SUMHK2HJIphDhTS7qEo8y_DmJSWdPwM7D43TBfXdRdtDXY_u6OLJla3rG6rJRMHQBubKg/s1080/PregnancyTitle.jpg

–       កុមារអាយុក្រោម 5 ឆ្នាំ

កុមារអាយុក្រោម 5 ឆ្នាំ  ត្រូវបានគេដឹងថាមានប្រព័ន្ធរំលាយអាហារដែលអភិវឌ្ឍមិនពេញលេញដូចមនុស្សធំនោះទេ ។ ដូច្នេះប្រសិនបើពួកគេទទួលទានពងទាកូនច្រើននោះវានឹងងាយបង្កឱ្យពួកគេជួបប្រទះនូវការឈឺពោះ ពិបាករំលាយអាហារ និងប៉ះពាល់ដល់សុខភាព។ យ៉ាងណាមិញប្រសិនបើអ្នកនៅតែចង់ឲ្យពួកគេទទួលទាន នោះគួរតែស្ថិតក្នុងកម្រិតត្រឹមតែ 1/2 នៃពងពងទាកូន និង 1-2 ដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4w7kKLK4xD3oDE9SEpMzbyg6lsfxQgIJQXR2LnwPla3SsvWqnAjjNNvPWvwP1u0Q_c3irJ3r6qcO3jThnvIUAyYdJrdR17XiRWhEoS1a1cUJGdlrvn5_VkyV2a5R25RF5rJlXlfnAGcF8aPYBp1IwmMtfr5WFagvLFjkI6ktxYQr5-NVR2_aZ0ZQ0Dw/s800/tai-sao-an-trung-vit-lon-phai-an-kem-voi-rau-ram-202008191533434281.jpg