ភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ម៉ូតូប្រមាណជាង១,០០០គ្រឿងបន្ថែមទៀត ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតនៅទីតាំងបញ្ចាំដោយខុសច្បាប់ នៅឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក។

សេចក្ដីរាយការណ៍ពីភ្នាក់ងារដែលកំពុងចុះយកព័ត៌មានដោយផ្ទាល់ក្នុងប្រតិបត្តិការត្រួតពិនិត្យទីតាំងបញ្ចាំ ដែលដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានចុះពិនិត្យរកឃើញទីតាំងបញ្ចាំដោយខុសច្បាប់ ចំនួន៩កន្លែងបន្ថែមទៀត ក្នុងនោះរកឃើញ ម៉ូតូសរុបប្រមាណ១,០០០គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ។

បើតាមសេចក្ដីរាយការណ៍ ម៉ូតូដែលត្រូវបានយកបញ្ចាំដោយខុសច្បាប់នេះ គឺម្ចាស់ទីតាំងមិនបានយកឯកសារបញ្ជាក់ពីអ្នកដែលយកមកបញ្ចាំនោះទេ ពោលគ្រាន់តែធ្វើលិខិតបញ្ចាំជាមួយបុគ្គលនោះតែប៉ុណ្ណោះ។

ក្រៅពីម៉ូតូប្រមាណជាង១,០០០គ្រឿងនេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សជាបន្ដបន្ទាប់ ចំនួន៩នាក់ ក្នុងនោះម្នាក់ជាមេក្លោងធំ ហើយត្រូវបានបញ្ជូនទៅធ្វើការសួរនាំបន្ដនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

យ៉ាងណាមិញ ប្រតិបត្តិការនេះមិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយទេ ពោលប៉ុន្មានថ្ងៃមកនេះ លោក ឃ្លាំង ហួត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង ចុះពិនិត្យទីតាំងបញ្ចាំដែលសង្ស័យថារកស៉ីបញ្ចាំដោយខុសច្បាប់រៀងរាល់ថ្ងៃ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដោយមានការចូលរួមពី លោក ជា ពិសី អភិបាលខណ្ឌផងដែរ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSZN85-54BSO-TjC8ykNRs6gwuCW5sWSXSgOEi85Rdn8s_hnD7M8Szy9jbJZw0YKtnmFDjumnYcC4-trIiWtAEXld6JMoKYz3PzQw-O9lE_oZ6cLBbloHWz75oIbPG4YGtNvyZG5wz9kCqS6MMhUztAPip82MjbpLyQzn3WfzQN2Ok350xMir3xdKv/s1280/308681504_510749691053176_8546636445373163498_n%20(1).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB8wmE7daV-epEjAjThEOAz-Eo1cWu88Pd6iG3PvFb0WaLn5g0BYGghZoC51AiqOudz8Q0hrGYQzuGmNus5UQ0C1Sm8SCTeFEuiSTTl98uneog_qSmGNGE6BoQiVDIDrol0btWwgf-dbh22vR9OOEcjh1T8YuJFZObqrAx5vUu9x_Zfx6vvS9lksMD/s1280/308505672_510749644386514_5658149003293895260_n%20(1).jpg