មនុស្សជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយអំពីផ្លែម្រះ ដែលវាជាបន្លែមួយប្រភេទដ៏ពេញនិយមក្នុងតំបន់អាស៊ី ។ ថ្មីត្បិតតែផ្លែម្រះមានរសជាតិល្វីងបន្តិចក៏ពិតមែន ប៉ុន្តែវាមានផ្ទុកនូវសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនសម្រាប់រាងកាយ មិនតែប៉ុណ្ណោះផ្លែម្រះក៏ត្រូវបានគេយកទៅព្យាបាលជំងឺមួយចំនួនទៀតផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYkE8xb3TbSdIB3s304jpM95fpjNKbzGWhwSyIbjfj73Uc9oT0yJ9osXBvlr27xmz57BApcveTN3FUVODtw-D6i5e4TXrbPdQlJt7PZfnhaCHAQ1PWyT7i0EnSSxz7q9Bt-tLCOW8okQCmKrcoD4RRhvT6ce9PBsp9A1xh9Y733soYpYiYcRIlT79Eow/s1000/photo_2022-09-21_17-20-02.jpg

ជាមួយគ្នានេះក៏ត្រូវបានគេដឹងបន្ថែមទៀតថា ការទទួលទានផ្លែម្រះជារៀងរាល់ព្រឹក ពេលភ្ញាក់ពីគេង បានផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ រួមទាំងជួយបញ្ចុះសម្ពាធឈាម និងធ្វើឱ្យសុខភាពស្បែកប្រសើរឡើងថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHMqTIwBlpHin5Vj7KN0Zs3U7n2UxRzSU01-YN3-OzBJqTT070XZ1-GCDhILTJsd3tOCSfLGQtBykePGDeJ9aiTLgMfA_YBKN4S4s-4Ax8UahaAXJCIIw5HArjosLnE0OWfn1OTO7z1j8UZRRUhmf1tiWnP50ZGm_UJwQzCuf2M7vr8DSCqUlaNA85QQ/s1200/15-Bitter-Gourd-Benefits-that-You-Should-Know-About_mobilehome.jpg

យ៉ាងណាមិញបើយោងទៅតាមការសិក្សាជាច្រើនបានបង្ហាញឲ្យដឹងថា ប្រសិនបើអ្នកធ្វើការទទួលទានផ្លែម្រះក្នុងរយៈពេល៧ថ្ងៃ នោះរាងកាយអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖

– ជួយកាត់បន្ថយជាតិស្ករក្នុងឈាម
បើយោងទៅតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលតានទឹកម្រះជារៀងរាល់ថ្ងៃអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ដោយនៅក្នុងផ្លែម្រះមានផ្ទុកសារធាតុសំខាន់ៗចំនួនបីដែលត្រូវបានបង្ហាញថាមានលក្ខណៈសម្បត្តិបញ្ចុះជាតិស្ករគឺ polypeptide-p, charantin និង vicine ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieh9rorUPW4Jwrbnq9p5-xQaH90WMdanr2L8wUVvilcLR2m9pVmfptLSOe_PBZGj9iuhMxoOX_nNmPlswE3fMp2WLd8R857uFt-NSl-vKAZlDcV-XW6NzzyCaHbhaOcuHdd4nujw36a4mbryp_LvVOREt1AOzbRx0zFhOnEhDmofypRFn6Y8laSNteSQ/s1500/vietnamese-stuffed-bitter-melon-soup-canh-kho-qua-022-1.jpg

លើសពីនេះវាក៏នេះមានសារធាតុផ្សំមួយចំនួនទៀតនៅក្នុងទឹក karela ដែលអាចជួយការពារ និងថែមទាំងបង្កើតឡើងវិញនូវកោសិកានៅក្នុងលំពែងរបស់អ្នក ដែលជាសរីរាង្គដែលទទួលខុសត្រូវចំពោះការបញ្ចេញអាំងស៊ុយលីនផងដែរ ។