រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាម រយៈពេលជាង២០០ថ្ងៃកន្លងមកនេះ នៅមិនទាន់មានប្រភពឯករាជ្យណាមួយបញ្ជាក់ អំពីទំហំទាហានទាំងសងខាងបាត់បង់ជីវិតនោះឡើយ ប៉ុន្ដែភាគីជម្លោះ តែងតែចេញនូវសេចក្ដីរាយការណ៍ផ្សេងៗគ្នា។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី២២ ខែកញ្ញា ថា កងទ័ពអ៊ុយក្រែន បានអះអាងថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ ហើយត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ុយក្រែន បានវាយប្រយុទ្ធជាមួយនឹងកម្លាំងទាហានរុស្ស៊ី ដោយបានបណ្ដាលឲ្យកម្លាំងឈ្លានពានស្លាប់៤០០នាក់។ ជាមួយនឹងតួលេខស្លាប់ថ្មីនេះ ធ្វើឲ្យរុស្ស៊ី បានបាត់បង់ទាហានកើនឡើង ដល់ ៥៥ ៥១០នាក់ គិតចាប់តាំងពីការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៤ ខែកញ្ញានេះ។Ukraine claims over 10,000 Russian soldiers killed since war

ក្រៅពីការបាត់បង់កងទ័ពដ៏ច្រើននោះ រុស្ស៊ី ក៏បន្ដបាត់បង់គ្រឿងយុទ្ធោបករណ៍យ៉ាងច្រើន នៅក្នុងសង្គ្រាមវាយប្រយុទ្ធគ្នាជាមួយនឹងអ៊ុយក្រែន រួមមាន រថក្រោះ ចំនួន២ ២៣៦គ្រឿង, រថពាសដែក ចំនួន ៤ ៧៧៦គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ១ ៣៤១គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហ្វូង ចំនួន៣១៨គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន១៦៩គ្រឿង, យន្ដហោះចម្បាំង ចំនួន ២៥៣គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន២១៨គ្រឿង, នាវាចម្បាំងតូចធំ ចំនួន១៥គ្រឿង និងគ្រឿងសឹកជាច្រើនទៀត។Ukraine identifies Russian soldiers killed in the war with the help of  artificial intelligence – Baltics News

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា ថា នៅក្នុងបទសម្ភាសន៍ ជាមួយនឹងបណ្ដាញទូរទស្សន៍ Russia 24 លោក ស៊ើរជេ ស៊ូអ៊ីហ្គូ (Sergei Shoigu) រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ ថា ប្រទេសរុស្ស៊ី មានបុរសពេញវ័យ ចំនួន២៥លាននាក់។ ប៉ុន្តែឥឡូវ រុស្ស៊ី នឹងជ្រើសយកត្រឹមតែ ៣០០ ០០០នាក់ប៉ុណ្ណោះ ដែលមានបទពិសោធន៍នៅក្នុងវិស័យយោធា។ ពួកគេទាំងនោះ នឹងត្រូវផ្តល់ការបណ្តុះបណ្តាលបន្ថែម មុននឹងបញ្ជូនទៅកាន់សមរភូមិ ហើយក៏នឹងមិនរាប់បញ្ចូល ទាំងសិស្ស ឬអតីតទាហាននោះដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី ក៏បានអះអាងថា ទាហានរុស្ស៊ី ចំនួន ៥ ៣៩៧នាក់ បានស្លាប់ នៅក្នុងការវាយប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ មក៕Time and troops in finite supply for Russia's army in Ukraine | Lowy  Institute