បុរីញូវយ៉ក៖ ប្រធានអង្គការសម្ពន្ធមិត្ដយោធាដ៏ខ្លាំងក្លាបំផុតនៅលើពិភពលោករបស់បស្ចិមលោក បានឆ្លើយតបភ្លាមៗ ក្រោយពេលប្រធានាធិបតីរុស្ស៊ី បានគំរាមកំហែង អំពីការប្រើប្រាស់អាវុធមហាប្រល័យលោក នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅអ៊ុយក្រែន ដោយចាត់ទុកសង្គ្រាមហោវារសាស្រ្ដខ្វះការប្រុងប្រយ័ត្នបែបនេះ ជាការបង្កើននូវគ្រោះមហន្ដរាយ កាន់តែធ្ងន់ឡើង។

សារព័ត៌មានសិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការ NATO បានបញ្ជាក់ កាលពីថ្ងៃពុធ ថា ការគំរាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បានកើតឡើង ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានទទួលបរាជ័យជាបន្ដបន្ទាប់ នៅក្នុងសមរភូមិប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែនេះ គ្រាន់តែជាសង្គ្រាមវោហារសាស្ត្រ ប្រកបដោយគ្រោះថ្នាក់ និង ខ្វះការប្រុងប្រយ័ត្នតែប៉ុណ្ណោះ។NATO chief presses China to join talks on nuclear arms limits | The Hill

លោកប្រធានអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក រូបនេះ បានសង្កត់ធ្ងន់ ថា មធ្យោបាយតែមួយគត់ សម្រាប់ការបញ្ចប់សង្រ្គាម ត្រូវតែបញ្ជាក់ ថា ក្រុងម៉ូស្គូ នឹងមិនទទួលជ័យជម្នះ នៅលើសមរភូមិ នៅអ៊ុយក្រែន នោះឡើយ។

ប្រមុខអង្គការណាតូ លោក Jens Stoltenberg បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន នៅក្នុងបទសម្ភាសន៍មួយ នាបុរីញូវយ៉ក សហរដ្ឋអាមេរិក ថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីព្រឹក ថ្ងៃពុធ បានប្រកាស អំពីការចល័តទ័ព ទ្រង់ទ្រាយធំ ជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ បទបញ្ជារបស់លោក ពូទីន នឹងបង្កើននូវជម្លោះ កាន់តែខ្លាំង ហើយធ្វើឲ្យជីវិតមនុស្ស បាត់បង់ កាន់តែច្រើនឡើង។

លោក ប្រមុខអង្គការណាតូ បានសង្កត់ធ្ងន់ថា ភស្ដុតាងជាច្រើន បានបង្ហាញថា ប្រធានាធិបតី ពូទីន បានបង្កើតកំហុសខុសឆ្គងយ៉ាងធំបំផុត ជាមួយនឹងការសម្រេចចិត្តរបស់ប្រទេសរុស្ស៊ី ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក។ ប៉ុន្ដែសម្ពន្ធមិត្ដយោធារបស់បស្ចិមលោក ដែលមានសមាជិក ចំនួន៣០ប្រទេស នឹងនៅតែរក្សាភាពស្ងប់ស្ងាត់ ហើយមិនចូលរួម នៅក្នុងសង្គ្រាមវោហារសាស្ត្រ អំពីការប្រើប្រាសអាវុធនុយក្លេអ៊ែរ ដោយខ្វះការប្រុងប្រយ័ត្ន និង គ្រោះថ្នាក់ដូច លោក ពូទីន នោះឡើយ។Putin's Ultimatum: High Stakes Poker, or a Chess Gambit? - ICDS

លោកប្រមុខអង្គការសម្ពន្ធមិត្តយោធារបស់បស្ចិមលោក រូបនេះ បានបញ្ជាក់ទៀត ថា «មានមធ្យោបាយតែមួយគត់ សម្រាប់បញ្ចប់សង្គ្រាមនេះ មានតែការបង្ហាញ ថា ប្រធានាធិបតី លោក ពូទីន នឹងមិនឈ្នះសង្គ្រាម នៅលើសមរភូមិនេះទេ។ ប៉ុន្ដែនៅពេលលោក ពូទីន យល់កាន់តែច្បាស់ អំពីលទ្ធផល នៃសង្គ្រាមនេះហើយ លោក ពូទីន នឹងត្រូវតែអង្គុយចុះ ហើយងាកទៅរកការចរចាគ្នា ដើម្បីឈានដល់កិច្ចព្រមព្រៀងសមហេតុផលមួយ ជាមួយនឹងអ៊ុយក្រែន»។

ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានប្រកាស នៅក្នុងសុន្ទរកថាមួយរបស់គាត់ ដោយបានថ្លែងទៅកាន់ប្រជាជាតិរុស្ស៊ី កាលពីព្រឹក ថ្ងៃពុធ ថា គាត់បានបញ្ជឲ្យចល័តទ័ព ចំនួន ៣០០ ០០០នាក់ សម្រាប់ត្រៀមខ្លួន ទៅប្រយុទ្ធ នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន និង គាំទ្រផែនការមួយ សម្រាប់ការដាក់បញ្ចូលទឹកដីមួយចំនួនរបស់ប្រទេសអ៊ុយក្រែន ទៅជាទឹកដីរបស់រុស្ស៊ី។ ជាមួយគ្នានេះដែរ គាត់បានប្រាប់ដល់លោកខាងលិច ថា រុស្ស៊ី ត្រៀមខ្លួនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារឯករាជ្យ បូរណភាពទឹកដី និង ជនជាតិរុស្ស៊ី។

លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ ថា «ប្រសិនបើបូរណភាពទឹកដីរបស់យើង ត្រូវបានគំរាមកំហែង យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារប្រជាជនរបស់យើង ហើយនេះក៏មិនមែន ជាការប្រមាថនោះដែរ»។How likely is the use of nuclear weapons by Russia? | Chatham House –  International Affairs Think Tank

លោកប្រមុខអង្គការណាតូ បានបន្ថែម ថា «អង្គការណាតូ មិនបានឃើញមានការផ្លាស់ប្តូរណាមួយ នៅក្នុងឥរិយាបថ និង ការត្រៀមខ្លួន ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ពីប្រទេសរុស្ស៊ី នោះឡើយ។ ប៉ុន្តែគន្លឹះដ៏សំខាន់ ត្រូវតែការពារនូវការបង្កើនជម្លោះ។ យើងនឹងធ្វើឱ្យប្រាកដ ថា មិនមានការយល់ច្រឡំ ពីក្រុងមូស្គូ ជុំវិញគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ… ហើយថា មូលហេតុ ដែលយើងមានភាពច្បាស់លាស់ នៅក្នុងការទំនាក់ទំនងរបស់យើងជាមួយរុស្ស៊ី គឺផលវិបាកមិនធ្លាប់មានពីមុនមក ជុំវិញការពិត នៃសង្រ្គាមនុយក្លេអ៊ែរ ក៏មិនអាចធ្វើឲ្យរុស្ស៊ីឈ្នះនោះដែរ»៕