ផ្ទៃមុខ គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់មនុស្សគ្រប់គ្នា ដែលត្រូវការយកចិត្តទុកដាក់ឲ្យបានល្អបំផុត ។ ហើយថ្ងៃនេះ KBN យើងសូមលើកយកនូវវិធីសាស្រ្ដសាមញ្ញមួយចំនួនមកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នា ជាពិសេសនោះគឺសុភាពនារីដែលចង់ទទួលបានផ្ទៃមុខសម៉ដ្ឋរលោងមិនគួររំលងឡើយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrvIP6T4MJ3d9wmWDwhFARF9Bm0b7Yys3vgwCRP5wqnlvujhwWlJMPYO-ArQNG8xgK7g5d4Bp4jxx85f_dmux_76kZjK6dSW6ETP1usz_7q29k2KlbjsCuRHV6Yw9gy3eNNJftzwi91nN7aNuyVJRr5cCrvWTjP3z8TBzGAHF8et6HWPB03iu71eQuKg/s1280/photo_2022-09-21_16-04-09.jpg

– ប្រេងដូង
ប្រេងដូងមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិព្យាបាលមុខរបួស។ ជាមួយគ្នានេះវាក៏ត្រូវបានគេយកមកប្រើប្រាស់សម្រាប់ការថែរក្សាស្បែកផងដែរ ដើម្បីបង្កើតរបាំងខាងក្រៅការពារស្បែក កាត់បន្ថយការរលាក ផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្ម លើកកម្ពស់ការព្យាបាលមុខរបួស បន្ថយភាពចាស់នៃស្បែក។
ចំពោះវិធីប្រើប្រាស់ប្រេងដូងដើម្បីបំបាត់ស្នាមនោះគឺ ៖ បន្ទាប់ពីលាបប្រេងដូងលើស្បែករួចទុកប្រហែល ១៥ នាទី រួចលាងទឹកចេញមុនចូលគេង។ ចំណាំថាអ្នកមិនគួរលាបវានៅលើផ្ទៃមុខលើសពី 2 ដងក្នុងមួយសប្តាហ៍នោះឡើយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJK6dlVqNGRIZGlydRBXaKD6rlrM6JaALlS34EoFp_-Ean4vwQ_lHrtkjUwZqmDM5kKUzKzw0SlTkAnZZqTZBHqDI9ByDUbirVrboR_I-IfG7IcjvbC3w4fz2iBJXk_qwX-58NVPGnHIjS8YFnQg7Z0Ap0l-TRkMzZUskVAmKDppzkf1Ckbm8xpoPc-A/s2560/CoconutOilSkin_1230x630-scaled.jpg

– លាបឡេការពារកំដៅថ្ងៃ
កាំរស្មីអ៊ុលត្រាវីយូឡេពីព្រះអាទិត្យគឺជា “សត្រូវ” ដែលបណ្តាលឱ្យស្បែកចាស់មុនអាយុ ស្បែកខ្មៅស្រអាប់… ។ ដូច្នេះហើយជាការចាំបាច់បំផុតសម្រាប់ផ្បែកនោះ គឺអ្នកត្រូវលាបឡេការពារកម្តៅថ្ងៃជាប្រចាំដើម្បីការពារស្បែក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDSATbN7ROFhOYD6N0gyPyuCXyPAA75d-qXGj897UIGeNMvPpgxMUBz-vkHR-jo439IpBqKpwRqddP1cPK5eKnV82JsVg5q8L-jbIvTOh-SoOgU4unGYviceRVIXwbrayxfXtZoWJ5gWbFk-IqZwq55XMheTf_MEb1SUw4Um1ub1RE9TPnK8fvwLbtDw/s1000/large-main_-applying_moisturizing_skincare_cream%20(1).jpg

– ផ្តល់សំណើមជានិច្ចក្រោយពេលលាងសម្អាតមុខ
ការផ្ដល់សំណើមដល់ស្បែក គឺជាជំហានដ៏សំខាន់បំផុតក្នុងវដ្តនៃការថែរក្សាស្បែក ដើម្បីជួយឱ្យស្បែកមានសំណើម និងរលោង។ ដូច្នេះកុំធ្វេសប្រហែសឲ្យសោះចំពោះការផ្តល់សំណើម បើអ្នកមិនចង់ឱ្យស្បែកឆាប់ចាស់ និងមានរន្ធញើសធំៗទេនោះ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4q2ePatYMz3RldY4sYIHhBPp1qr_5H1WSIFG6mkIMokZE3ZbHh8uFD5T17ja2-uAI81liyL_eU0zhQGjToHVUd0wCc0l5TDScrJYz2BVwLda3JjBPJ9S3S37QoRdjAaeWyjiFQnjDvoQqdu8NNTGfjr2ug-gG2P4osgGldqnVjbTjaPc_vNzP4r_lQA/s2132/GettyImages-78739718-56ba81c93df78c0b136aef33.jpg