ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះមានការបង្ហោះពីវត្តមានរបស់ក្មេងស្រីម្នាក់ដែលគេស្គាល់ឈ្មោះ Nong Nasrin  អាយុ ១៦ ឆ្នាំនាងជាកូនកាត់ ថៃ-ប៉ាគីស្ថាន ហើយក៏ជាកូនស្រីអ្នកលក់នំរ៉ូទីតាមផ្លូវផងដែរ។ ដោយការបង្ហោះនោះត្រូវបានម្ចាស់ផេកលើកសរសើរមិនដាច់ពីមាត់ពីទេពកោសល្យដ៏ជំនាញក្នុងការដើរម៉ូត រហូតគេបានពោលពាក្យថានេះជាគ្រាប់ពេជ្យសម្រាប់ ត្រៀមប្រកាសក្នុងការប្រកួតបវរកញ្ញានៅថ្ងៃអនាគតផងដែរ។

ជាមួយនឹងការបង្ហោះ និងបង្ហាញពីរូបរាងរបស់នាងក្នុងបណ្ដាញសង្គម អំពីការសាកល្បងឱ្យនាងដើរម៉ូត ជាមួយនឹងរូបរាងតាមស្ដងដា បានក្លាយជាប្រធានបទ និងជាទីចាប់អារម្មណ៍របស់មហាជនជាច្រើនលាននាក់ចំពោះក្មេងស្រីកូនកាត់ ប៉ាគីស្ថានម្នាក់នេះ។

Nong Nasrin  រស់នៅក្នុងខេត្ត ផាង ង៉ា នៃប្រទេសថៃ នាងត្រូវបានមហាជនជាច្រើនកោតសរសើរពីសមត្ថភាព សម្រស់ ទម្រង់មុខ រូបរាង ពណ៌សម្បុរ ដែលអាចត្រៀមខ្លួនប្រកួតជាបវរកញ្ញា និងគាំទ្រឱ្យឡើងលើឆាកដើម្បីចូលប្រឡូកក្នុងវិស័យសម្រស់ ដែលការប្រកួតនោះប្រាកដជានាំនាងទៅរកអនាគតបានឆ្ងាយ ជាពិសេសក៏មានមហាជនជាច្រើនទៀតយល់ថាមុខរបស់ Nong Nasrin  ស្រដៀងទៅនឹងអតីតតារាស្រី Pinky ជាខ្លាំង។

យ៉ាងណាមិញថ្មីៗនេះក៏មានការបង្ហោះនូវរូបភាពនៃការតុបតែងខ្លួនរបស់ Nong Nasreen  ដែលត្រូវ បានគេផាត់មុខធ្វើម៉ូដសក់ តែងខ្លួន បែបជាបវរកញ្ញា វាជារូបរាងថ្មីដែលមើលទៅស្រស់ស្អាតខ្លាំងណាស់ បន្ទាប់ពីបានឃើញមុខរបស់នាងកាន់តែច្បាស់ សម្រស់កាន់តែទាក់ទាញ មុខអក្សរវី (V) នៅមុខកាំមេរ៉ាយ៉ាងទាក់ទាញ មើលទៅគួរអោយចាប់អារម្មណ៍ រហូតធ្វើឱ្យអ្នកគាំទ្រស្ងប់ស្ងែង ​និងសរសើរពេញៗមាត់ជាមួយនឹងសម្រាស់ក្មេងស្រីដែលជាអ្នកលក់នំម្នាក់នៅតាមចិញ្ចើមផ្លូវ៕ ប្រភព៖ Kapook