ផ្ទៃមុខ គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់មនុស្សគ្រប់គ្នា ដែលត្រូវការយកចិត្តទុកដាក់ឲ្យបានល្អបំផុត ។ ហើយថ្ងៃនេះ KBN យើងសូមលើកយកនូវវិធីសាស្រ្ដសាមញ្ញមួយចំនួនមកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នា ជាពិសេសនោះគឺសុភាពនារីដែលចង់ទទួលបានផ្ទៃមុខសម៉ដ្ឋរលោងមិនគួររំលងឡើយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIUE16_CEZ6RTtwxBwMeQhA2zv4WIeVWX6vUCVyNmpqrYHohm7v8QJ6w-HZXHPsfxk2HiVowFg-5k8AElUVDAS3uYctswAJOlVYDOLJJuypN-JEMCIk9HoW6T2HkgdQP21oiJOhUrDPyGtpBSKFgeeFny0vAblAC8U61gvU7rPSDKKB-d9SS_ieS7D_w/s1024/6076ff209a7195a0688a6978_1.jpg

– រមៀតទឹកឃ្មុំ
រមៀតត្រូវបានគេដឹងថា មានផ្ទុកនូវសារធាតុ Curcumin ដែលត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិខ្ពស់ និងប្រឆាំងនឹងការរលាក។ នៅពេលលាបលើស្បែក រមៀតអាចជួយព្យាបាលមុន និងព្យាបាលការខូចខាតនៅលើផ្ទៃមុខ។ ប៉ុន្តែប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម យកល្អគួរតែសាកល្បងវានៅលើតំបន់តូចមួយនៃស្បែកមុនពេលលាបលើមុខរបស់អ្នក។

ជាមួយគ្នានេះចំពោះវិធីសាស្រ្ដធ្វើឱ្យផ្ទៃមុខសតាមបែបធម្មជាតិនោះគឺ ៖ លាយម្សៅរមៀត ១ស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាបាយ ដើម្បីបង្កើតជាល្បាយម្សៅលាបនៅលើផ្ទៃមុខ ទុកចោលរយៈពេល 15 នាទី បន្ទាប់មកលាងសម្អាតមុខទុកឱ្យស្ងួត រួចលាបក្រែមផ្តល់សំណើម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj51p7JxYGSuLhqdv_WKA6AObY4guROMVls_PFwokB0B98_Gn68_co7X4_6U8h_Xyr-JnKhOLdDHuPKuca66r3UXucYa7dc3zczA37xgwkZ7-QPrjVGnwFdo3wUdvZBpJRW0qQu8DNXCn5q-_ujek8ljZEOlG8P8MeQ332YP-XFmBd73LzBYYFfOlkVCw/s1024/TurmericHoneyRecipe-1.jpg

– ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ ត្រូវបានគេដឹងថាសម្បូរទៅដោយវីតាមីន A និង E សារធាតុប្រឆាំងអុកស៊ីតកម្ម និងអង់ស៊ីមដែលមានសុខភាពល្អ។ ដោយអ្នកអាចប្រើប្រទាលកន្ទុយក្រពើ ដើម្បីបំបាត់ស្បែកដែលរលាកដោយសារកំដៅថ្ងៃ ដើម្បីបង្កើនប្រសិទ្ធភាពសំណើម។
វិធីសាស្រ្ដក្នុងការធ្វើគឺ ៖ កាត់ប្រទាលកន្ទុយក្រពើចេញ ដោយយកតែសាច់សខាងក្នុងដើម្បីកុំឱ្យរមាស់ ហើយយកមកធ្វើការលាបលើមុខដោយផ្ទាល់ ទុកចោល៥ ទៅ១០នាទី រួចលាងទឹកចេញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0v6YxSWvY_H4unqaMlLQjIlX9BwtoOmjAnX5C12OQwkEtaBg1dkeQqGej1TmOqI42Ft3B0EyIJpsJ432rrEoN3s5yqumU2owiEkmQsutzJzWvap5dwJraGBgHBniCTwU5mzzSPucmHJMcEqgvbfhTSOifcdAPSCRGCLEEfJIgH8OZgdQwgvI7Sv4JYg/s2516/j96-oJH-Gel-de-aloe-vera-0-88937211_m.jpg