រដ្ឋធានីមូស្គូ៖ ស្របពេល កងទ័ពក្រុងកៀវ បានរំដោះតំបន់ខាគីវ (Kharkiv) នាភាគឦសាន ហើយកំពុងតែបន្ដ វាយរំដោះតំបន់ដូណែតស្ក៍ (Donetsk) ចេញពីកម្លាំងទាហានរបស់ក្រុងមូស្គូ យកមកគ្រប់គ្រងវិញនោះ ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ក៏បានប្រកាស អំពីការចល័តទ័ព ដើម្បីការពារទឹកដី និង ប្រជាជនរុស្ស៊ី។Americans Think Russia President Vladimir Putin is No Adolf Hitler | Timeសារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា ថា លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានប្រកាស អំពីការចល័តទ័ពមួយផ្នែក នៅក្នុងប្រទេសរុស្ស៊ី ដើម្បីការពារទឹកដី អធិបតេយ្យភាព បូរណភាពទឹកដី និងសន្ដិសុខរបស់ប្រជាជនរុស្ស៊ី។

លោកប្រធានាធិបតី បានបញ្ជាក់ ថា «ការព្រួយបារម្ភទាំងនេះ មានតែពលរដ្ឋ នៅក្នុងទាហានបម្រុង ដែលបានចូលបម្រើ នៅក្នុងជួរកងទ័ព តែប៉ុណ្ណោះ។ ប្រសិនបើបូរណភាពទឹកដី នៃប្រទេសយើង បានរងនូវការគំរាមកំហែង ដើម្បីការពារប្រទេសរុស្ស៊ី និង ប្រជាជនរបស់យើង យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយ ដែលយើងមាន។ នេះមិនមែន ជាការកុហកនោះឡើយ»។Russia hits Kyiv and Lviv with strikes after sinking of flagship | The  Japan Times

លោកប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់ ថា «បូរណភាពទឹកដីរបស់យើង ឯករាជ្យជាជាតិ និង សេរីភាពរបស់យើង នឹងត្រូវតែធានា។ ខ្ញុំសូមនិយាយដដែលៗថា យើងប្រើប្រាស់គ្រប់មធ្យោបាយ ដែលយើងមាន។ អ្នកដែលព្យាយាមបង្ខូចយើង ជាមួយនឹងអាវុធនុយក្លេអ៊ែរ គួរតែដឹងថា ខ្យល់បក់បញ្ច្រាសទិសដៅ វិលទៅរកពួកគេវិញទេ»។

ដោយឡែក សភារុស្ស៊ី នៅសប្ដាហ៍នេះ បានអនុម័តច្បាប់ ពីការដាក់ទោសទណ្ឌ ដល់កងទ័ពរត់ចោលជួរ ក្រោមការចល័តទ័ពនេះ៕