ភ្នំពេញ៖ ដើម្បីផ្តល់ភាពងាយស្រួល ដល់ក្រុមការងារ ពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលស្វែងរកម៉ូតូ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានបង្ហាញបញ្ជីម៉ូតូ។

រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ទៀតថា ក្នុងករណីបងប្អូនពិនិត្យឃើញថា មានភិនភាគម៉ូតូរបស់បងប្អូន សូមបងប្អូនយកឯកសារពាក់ព័ន្ធ (ច្បាប់ដើម) ដូចជា ៖ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។

បើមានយកមកជួបក្រុមការងារ ដែលនៅប្រចាំការមានទីតាំងនៅក្រោយឃ្លាំងលក់រថយន្តតាមបណ្តោយមហាវិថី OCIC ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕