ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាពេលមុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នឹងត្រូវលក់ ៤.៣៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92 និង ៤,៨៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។

បើតាមតម្លៃខាងលើនេះ បានឱ្យដឹងថា តម្លៃលក់រាយសម្រាប់សាំងធម្មតានៅកម្ពុជា គឺមានការប្រែប្រួលបន្តិចបន្តួច ដោយសារតម្លៃសាំងកាលកន្លងទៅមានតម្លៃ ៤,៤០០រៀល នៅក្នុងមួយលីត្រដូចគ្នា។ ដោយឡែក សម្រាប់តម្លៃប្រេងម៉ាស៊ូតវិញ មានការកើនឡើង ៦,៥០រៀល នៅក្នុងមួយលីត្រ ដោយសារតែតម្លៃចាស់ មានតម្លៃត្រឹមតែ ៤,២០០រៀល នៅក្នុងមួយលីត្រប៉ុណ្ណោះ​ ៕

307674675 459943859491246 1865078712585541298 N