អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុនបាននិយាយថា បុរសម្នាក់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានដុតខ្លួនឯងហើយសន្លប់នៅជិតការិយាល័យរបស់លោក នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងទីក្រុងតូក្យូនៅថ្ងៃពុធនេះដើម្បីបង្ហាញពីការប្រឆាំងតវ៉ានឹងពិធីបុណ្យសពរបស់លោក shinzo Abe ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មាន CNA

សារព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះមានអាយុ៧០ឆ្នាំ បានចាក់ប្រេងដុតសម្លាប់ខ្លួនឯងដោយចេតនា ដោយក្នុងហោប៉ៅភ្ជាប់ជាមួយសំបុត្រដែលត្រូវបានរកឃើញនៅក្បែរនោះដោយបានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំសូមប្រឆាំងដាច់ខាតពីការរៀបចំពិធីបុណ្យសពរបស់លោក​ shinzo Abe» ។

គួររំលឹកដែលថា លោក Abe ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ខណៈពេលកំពុងធ្វើយុទ្ធនាការបោះឆ្នោត។

មនុស្សប្រហែល ៦,០០០នាក់ មកពីប្រទេសជប៉ុន និងក្រៅប្រទេសគ្រោងនឹងចូលរួមពិធីបុណ្យសពដោយរួមទាំងមេដឹកនាំពិភពលោកផងដែរ។ ខណៈអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ក៏ស្ថិតក្នុងចំណោមអ្នកដែលរំពឹងថានឹងចូលរួមផងដែរ។

ប៉ុន្តែការប្រឆាំងទៅនឹងព្រឹត្តិការណ៍នេះបានកើនឡើងជាលំដាប់ដោយសារតែការបើកសម្តែងបន្ទាប់ពីការសម្លាប់របស់លោក Abe នៃទំនាក់ទំនងរវាងគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច និងព្រះវិហារបង្រួបបង្រួមដ៏ចម្រូងចម្រាស។ ជនសង្ស័យនៅក្នុងការស្លាប់របស់លោក Abe បាននិយាយថា ព្រះវិហារបានធ្វើឲ្យម្តាយរបស់គាត់ស្លាប់ ហើយគាត់មានអារម្មណ៍ថា អតីតនាយករដ្ឋមន្ត្រីបានគាំទ្រព្រះវិហារយ៉ាងខ្លាំង ៕