បុរីញូវយ៉ក៖ រហូតមកដល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ា កំពុងតែធ្លាក់ចូលទៅក្នុងវិបត្ដិ កាន់តែជ្រៅ ក្រោយការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាល ជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយម៉ាឡេស៊ី កំពុងតែជំរុញឲ្យប្រជាជាតិអាស៊ាន ត្រូវតែត្រួតពិនិត្យឡើងវិញ អំពីផែនការសន្ដិភាពទាំង៥ចំណុចរបស់ប្លុកនេះ ដែលរបបសឹក បានព្រមព្រៀងជាមួយគ្នា។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ថា លោក សៃហ៊្វូដឌីន អាប់ដូលឡាហ៍ (Saifuddin Abdullah) រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បានថ្លែង កាលពីថ្ងៃចន្ទ ថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន ត្រូវតែសម្រេចចិត្ត ថាតើអាស៊ាននឹងជំរុញផែនការសន្តិភាព ចំនួន៥ចំណុច ដែលរបបសឹកមីយ៉ាន់ម៉ា បានសន្យា ប៉ុន្តែមិនបានអនុវត្ដ ឬ សម្រេចចិត្តថា នឹងត្រូវធ្វើអ្វីខ្លះ នៅមុនពេលមេដឹកនាំអាស៊ាន ជួបគ្នា នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។OPINION: ASEAN needs a well-rounded special envoy on Myanmar | Thai PBS  World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai and English.

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូល ទៅក្នុងវិបត្ដិដ៏ជ្រៅ ចាប់តាំងពីកងទ័ព បានធ្វើរដ្ឋប្រហារ បណ្ដេញមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោត លោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់ឃុំខ្លួនលោកស្រី មន្រ្ដីផ្សេងៗទៀត និង ការបង្ក្រាបយ៉ាងបង្ហូរឈាម ទៅលើក្រុមបាតុករ។ ដោយឡែក ប្រជាជាតិអាស៊ាន ដែលមានមីយ៉ាន់ម៉ា ជាសមាជិក ផងនោះ កំពុងតែដឹកនាំកិច្ចខិតខំប្រឹងប្រែងសន្ដិភាព។

លោក រដ្ឋមន្រ្ដីក្រសួងការបរទេសម៉ាឡេស៊ី បានសង្កត់ធ្ងន់ ថា «ចន្លោះពីពេលនេះ រហូតដល់កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាន នៅក្នុងខែវិច្ឆិកា អាស៊ានត្រូវតែត្រួតពិនិត្យឱ្យបានហ្មត់ចត់ ប្រសិនបើការយល់ស្រប ចំនួន៥ណុច នៅតែពាក់ព័ន្ធ ហើយប្រសិនបើ វាគួរតែត្រូវបានជំនួស ដោយអ្វីដែលមានភាពល្អប្រសើរជាងនេះ។ ប៉ុន្ដែនៅពេលយើងជួបគ្នា នៅក្នុងខែវិច្ឆិកា យើងត្រូវតែសួរសំណួរដ៏លំបាកទាំងនេះ ហើយយើងត្រូវតែមានចម្លើយ នៅក្នុងអំឡុងពេលនោះដែរ»។Myanmar's Aung San Suu Kyi sentenced to jail for corruption | Aung San Suu  Kyi News | Al Jazeera

ថ្លែងទៅកាន់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោក នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ ស្ថិតក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក នោះ លោក Abdullah រដ្ឋមន្រ្ដីក្រសួងការបរទេសមីយ៉ាន់ម៉ា ក៏បានបន្ថែម ថា គាត់ មានក្ដីសង្ឃឹម ថា សមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ នឹងមិនធ្វើឲ្យប្រជាជាតិមីយ៉ាន់ម៉ា ទទួលបរាជ័យនោះឡើយ។

បច្ចុប្បន្ន ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កំពុងតែពិចារណា លើសេចក្តីសម្រេច ព្រាង ដោយចក្រភពអង់គ្លេស ហើយត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន នឹងទាមទារឱ្យបញ្ចប់នូវអំពើហិង្សាទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ សេចក្ដីសម្រេចនោះ ក៏នឹងជំរុញឱ្យបញ្ចប់នូវការផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសមីយ៉ាន់ម៉ា ជាបន្ទាន់ និង គំរាមកំហែងដាក់ទណ្ឌកម្ម ពីអង្គការសហប្រជាជាតិ បន្ថែមទៀតផង។Aung San Suu Kyi Talks Transition with Myanmar's President, Military Chief  — Radio Free Asia

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សារបស់អង្គការកំពូលនេះ ក៏អំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ា ត្រូវតែដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងលោកស្រី អ៊ោង សានស៊ូជី ហើយអនុវត្តផែនការសន្តិភាពរបស់អាស៊ាន ទាំង៥ចំណុច និង អនុញ្ញាតឱ្យមានការផ្លាស់ប្តូរ តាមបែបប្រជាធិបតេយ្យ៕