រដ្ឋធានីកៀវ៖ ស្របពេល កងទ័ពអ៊ុយក្រែន កំពុងតែពង្រឹងកម្លាំងឈរជើង នៅលើទឹកដីរំដោះនោះមក ក្រុមបំបែកខ្លួន គាំទ្រដោយរុស្ស៊ី ចាប់ផ្ដើមភ័យស្លន់ស្លោ ហើយអំពាវនាវឲ្យមានការបោះឆ្នោតប្រជាមតិ ជាបន្ទាន់ ដើម្បីឲ្យក្លាយជាផ្នែកមួយ នៃទឹកដីរបស់រុស្ស៊ី។

សារព័ត៌មាន ABC បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែកញ្ញា ថា អ៊ុយក្រែន បានពង្រីកការកាន់កាប់របស់ខ្លួន នៅលើទឹកដី ទើបនឹងដណ្តើមបាន កាលពីពេលថ្មីៗនេះ ហើយកងទ័ពក្រុងកៀវ កំពុងតែវាយរុលទៅមុខ ឆ្ពោះទៅកាន់ភាគខាងកើត គ្រប់គ្រង ដោយរុស្ស៊ី ស្ថិតក្នុងតំបន់ដុនបាស (Donbas)។ ដោយឡែក មេដឹកនាំបំបែកខ្លួន នៅក្នុងតំបន់នេះ ក៏កំពុងតែអំពាវនាវឲ្យមានការបោះឆ្នោតប្រជាមតិ ជាបន្ទាន់។Review: Biography of Ukrainian President Volodymyr Zelensky

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងតាមកញ្ចក់ទូរទស្សន៍ ប្រចាំថ្ងៃរបស់គាត់ ថា «ពួកឈ្លានពានប្រាកដ ជាកំពុងតែភ័យស្លន់ស្លោ ព្រោះកម្លាំងការពារទឹកដីរបស់យើង កំពុងតែបន្ថែមល្បឿន វាយរុលចូលទៅក្នុងតំបន់រំដោះ។យើងកំពុងតែធ្វើអ្វីៗគ្រប់យ៉ាង សម្រាប់ធានាថា តម្រូវការរបស់អ៊ុយក្រែន បានសម្រេចគ្រប់យ៉ាង ទាំងវិស័យការពារជាតិ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង ការទូត»។Explained: How dangerous was Putin's nuclear plant strike? | Onmanorama

លោក ស៊ើរហ៊ីយ ហ្គាយដាយ (Serhiy Gaidai) បានអភិបាលខេត្តលូហានស្ក៍ (Luhansk) បានបញ្ជាក់ ថា កងទ័ពអ៊ុយក្រែន បានរំដោះភូមិប៊ីឡូហូរីវកា (Bilohorivka) ទាំងស្រុង ហើយកំពុងតែរៀបចំ វាយរំដោះទឹកដីទាំងអស់ នៅក្នុងតំបន់លូហានស្ក៍ ចេញពីក្រោមការគ្រប់គ្រងរបស់រុស្ស៉ី។ ការទទួលបានជ័យជម្នះរបស់កងទ័ពអ៊ុយក្រែន នាពេលនេះ ក៏កំពុងតែធ្វើឲ្យមេដឹកនាំរបស់ក្រុមបំបែកខ្លួន គាំទ្រដោយរុស្ស៉ី ស្ថិតក្នុងតំបន់ដុនបាស (Donbas) ភ័យខ្លាច ហើយបានអំពាវនាវឲ្យមានការរៀបចំ ធ្វើប្រជាមតិជាបន្ទាន់ នៅក្នុងតំបន់នេះ ដើម្បីឲ្យក្លាយជាផ្នែកមួយនៃទឹកដីរុស្ស៉ី។Upcoming Diplomatic Efforts to Defuse Russia-Ukraine Crisis

កងទ័ពអ៊ុយក្រែន បានរំដោះភូមិ Bilohorivka ដែលមានចម្ងាយត្រឹមតែ១០គីឡូម៉ែត្រ នៅភាគខាងលិច ទីក្រុងលីស៊ីចាន់ស្ក៍ (Lysychansk) ។ ទីក្រុងនេះ បានធ្លាក់ ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៉ី ក្រោយការប្រយុទ្ធគ្នា អស់រយៈពេលជាច្រើនសប្តាហ៍ កាលពីអំឡុងខែកក្កដា កន្លងទៅ៕Russia hits Kyiv and Lviv with strikes after sinking of flagship | The  Japan Times