មនុស្សជាច្រើនបានធ្វើការជ្រើសរើសនូវវិធីសាស្រ្ដក្នុងការផ្លាស់រាងកាយរបស់ខ្លួន ដោយការតមអាហារ និងប្រើប្រាស់នូវអាហារបំប៉ន ក៏ដូចជាប្រើប្រាស់ថ្នាំមួយចំនួនដើម្បីទទួលបានរាងស្អាតផងដែរ។ តែយ៉ាងណាមិញ ពួកគេមិនបានដឹងទេថា អាហារធម្មជាតិដែលយើងបរិភោគជាប្រចាំថ្ងៃមួយចំនួន ក៏មានគុណសម្បត្តិក្នុងការជួយឲ្យអ្នកទទួលបានរាងស្អាតផងដែរ ជាពិសេសសម្រាប់អ្នកសម្រកគីឡូ ដោយពួកគេតែងតែមើលរំលង​។​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgie9x-whZNYTcUSUwJh1oZyDH8ygZqQFDGXpCgxMSL3nlijCQIZK8n7uBiFmrb-thWmY4eSFURp304aNqedA42eaiUkRPHsmOEWH0lhUWd7kKt1T2VCri34nMd-MfapaFX7gOitT3JU9bVt3-f_iI9GhgkYAxf6nTPqSeOGJip4XO25RNn41QL864T8Q/s4500/bicycleabexercise-4b65bd8179db4c56b7faddcbd9a5c130.jpg

ខាងក្រោមនេះគឺជាអាហារពណ៌ត្នោតមួយចំនួន ដែលជួយឲ្យអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព៖

  • មើមខ្ញី

ខ្ញី មានសមាសធាតុជាច្រើនដែលជួយឱ្យរាងកាយមានសុខភាពល្អ ប្រឆាំងជំងឺ ជាពិសេសជួយដល់ការសម្រកទម្ងន់ ដោយការប្រើប្រាស់ខ្ញីស្រស់ ឬតែខ្ញីគឺសុទ្ធតែមានប្រសិទ្ធភាពដូចគ្នា។ នៅក្នុងខ្ញីមានសមាសធាតុ 2 គឺ gingerol និង shogaol ដែលរួមផ្សំជាមួយនឹងរសជាតិហឹរ មានប្រយោជន៍ក្នុងដំណើរការដុតបំផ្លាញជាតិខ្លាញ់។ ដូច្នេះអ្នកក៏គួរតែទម្លាក់ដាក់ខ្ញីពីរបីចំណិតចូលនៅពេលចំអិនអាហារ ដើម្បីស្រូបយកអត្ថប្រយោជន៍ដ៏អស្ចារ្យនេះផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOkj2zdI-APvHE-SpjwbIThioSc6dIEsqAunNafkM8GoGgwhwAdevvBDTs6u2eQra2p2G9QJZ21mm8E54T1Mv4qIZdY0tZ4_udsi8OIQnTx4-YWlK6sMvPRlU9Bfk6AloVG_fmM0Bd_0HjCou7a4aZZV5WIAgGY7ns_k44yCev_0ZD0pR0h0L69k4OqA/s1100/photo_2022-09-20_13-38-13.jpg

  • គ្រាប់ Walnut

ផ្លែ Walnut បានក្លាយជាការពេញនិយមមួយនាពេលបច្ចុប្បន្ននេះ។ ប្រសិនបើអ្នកកំពុងព្យាយាមសម្រកទម្ងន់ ប៉ុន្តែមានចំណង់ចង់ទទួលទានអាហារសម្រន់ នោះគ្រាប់ Walnut គឺជាជម្រើសដ៏ល្អឥតខ្ចោះ ព្រោះតែវាផ្ទុកនូវខ្លាញ់ polyunsaturated fats ដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយការឃ្លានអាហារបានយ៉ាងល្អ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOkwtymzarbmP238e1PtCyFpslTI5rAExt1rJx0YoyRvO1H6db7wbZ4ddfLbV59VY5AKufrlsCC8Wugzd5TJHjN6rR0lPfJylSSHyqTPNn2nwdWBEsVGpAe2zX5hyW0Eb3SypdLCCyRddytJCSBNP4Wf6n5NO5V4Kb1W6lR8U4Pz_j136HBI6rJv8jNg/s1200/photo_2022-09-20_13-39-11.jpg

  • ក្លិនឈើអែម (cinnamon)

គឺជាគ្រឿងទេសមួយប្រភេទដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ បើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)បានបង្ហាញឲ្យដឹងថា ការទទួលក្លិនឈើអែម ១ស្លាបព្រាបាយ បានផ្ដល់ឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមជាច្រើនសម្រាប់សុខភាព និងជួយប្រឆាំងជំងឺជាច្រើនដូចជា គ្រប់គ្រងជាតិស្ករក្នុងឈាម សម្រួលចរន្តឈាម ល្អសម្រាប់បេះដូង… ។ លើសពីនេះក្លិនឈើអែម ក៏មានសមត្ថភាពគ្រប់គ្រងទម្ងន់ និងជួយសម្រកទម្ងន់បានលឿនផងដែរ។

ជាងនេះទៅទៀតបើយោងទៅតាម ​​USDAបានបង្ហាញឲ្យដឹងថា សមាសធាតុ hydroxycinnamaldehyde ដែលមាននៅក្នុងក្លិនឈើអែម ក៏មានសមត្ថភាពក្នុងការជួយការពារការរលាក និងការពារជាតិខ្លាញ់ពីការប្រមូលផ្តុំនៅក្នុងឈាម កាត់បន្ថយខ្លាញ់ក្បាលពោះ បញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម និងការពារខ្លាញ់ក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwpP-QH3fBS1Eq_eRob02PG_FCqKwKMuEFDQAqp316tAbftHZxkKgJXs2M38diObiSI2lhBMSd_xewkKhB9rVXyoquR2MlcTUioW_DrJMTf1YAyrptnH7TeNutICabNzt3Osw66qMJJ2MpJHCs2h9qOAJgAPiPimV47nPGhWVDh1N52g9wYhv9opEUSQ/s1200/cinnamon-shutterstock_646377511%20(1).jpg