យល់ដឹង៖ បញ្ហាដែលអ្នកម្តាយក្រោយសម្រាលកូនមិនអាចជៀសបានទាល់តែសោះក្រៅពី ការជ្រុះសក់ ការដុះក្បាលពោះ នៅតែជាបញ្ហាដែលធ្វើឲ្យអ្នកម្ដាយព្រួយបារម្ភជាខ្លាំង ជាពិសេសអ្នកម្តាយដែលបានទទួលការវះកាត់។ ជារឿយៗមានបញ្ហាជាមួយនឹងការហើមពោះ ទោះបីជាការវះកាត់បានជាសះស្បើយ ទាំងស្រុងក៏ដោយ ដូច្នេះហើយដើម្បីកាត់បន្ថយការព្រួយបារម្មណ៍របស់អ្នកម្តាយក្រោយពេលសម្រាលកូនរួច សូមណៃនាំវិធី ៥យ៉ាង ដើម្បីជួយឱ្យក្បាលពោះអ្នកម្ដាយក្រោយសម្រាលកូនរួចឱ្យស្រកលឿនជាងមុន និងអស់កង្វល់រឿងក្បាលពោះដែលយារធ្លាក់មិនតឹងស្អាត៖

១. ផឹកទឹកឱ្យបានច្រើន

មូលហេតុដែលម្តាយក្រោយសម្រាលត្រូវផឹកទឹកច្រើន ដើម្បីធ្វើឱ្យពោះរាបលឿន នោះក៏ព្រោះតែការផឹកទឹកជួយឱ្យប្រព័ន្ធបញ្ចេញចោលរបស់ម្តាយដំណើរការពេញសមត្ថភាពជួយសម្រកទម្ងន់ទទួលបាន លទ្ធផលល្អ និងជួយឱ្យរាងកាយផលិតទឹកដោះបានល្អប្រសើរ។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលម្តាយមានទឹកដោះគ្រប់គ្រាន់ កូនរបស់អ្នកអាចបឺតទឹកដោះបានច្រើនវានឹងធ្វើឱ្យរាងកាយឆេះកាន់តែខ្លាំងហើយនោះនឹងធ្វើឱ្យពោះម្តាយរាបដោយសារតែរាងកាយដុតថាមពលខ្លួនឯង។

២. គ្រប់គ្រងការទទួលទានអាហាររបស់អ្នក

ការទទួលទានអាហារពីក្រុមអាហារទាំង៥ គឺនៅតែចាំបាច់សម្រាប់ម្តាយបន្ទាប់ពីសម្រាលកូន ហើយ ប្រសិនបើអ្នកម្តាយចង់សម្រកក្បាលពោះគឺត្រូវគ្រប់គ្រងរបបអាហារឱ្យបានល្អ។ នោះមានន័យថារាងកាយនៅតែត្រូវការទទួលសារធាតុចិញ្ចឹមពេញលេញ គ្រាន់តែត្រូវគ្រប់គ្រងបរិមាណអាហារឱ្យបាន គ្រប់គ្រាន់ ហើយត្រូវប្រុងប្រយ័ត្នចំពោះការទទួលទានអាហារដែលមានជាតិស្ករខ្ពស់ និងអាហារដែលមានជាតិ fermented អាហារទាំងពីរប្រភេទនេះបើអាចចៀសវាងបានគួរតែកុំទទួលទាន។

៣. ហាត់ប្រាណពេលព្រឹក

លំហាត់ប្រាណពេលព្រឹក រួមចំណែកដល់រាងកាយរបស់ម្តាយក្រោយពេលសម្រាលកូន វាជួយដុតបំផ្លាញថាមពលផងដែរ។ ប៉ុន្តែសូមណែនាំឲ្យម្តាយហាត់ប្រាណដោយស្រាលៗគឺគ្រប់គ្រាន់ ហើយគួរតែចាប់ផ្តើមធ្វើ លំហាត់ប្រាណក្រោយពេលដែលមុខរបួសវះកាត់បានជាសះស្បើយទាំងស្រុង។ ម្តាយក្រោយសម្រាលអាចជ្រើសរើសរបៀបហាត់ប្រាណនៅពេលព្រឹកដោយការដើរ ឬជិះកង់ ដោយការធ្វើលំហាត់ប្រាណនៅពេលព្រឹកប្រហែល ៣០ នាទី វាអាចជួយរឹតបន្តឹងក្បាលពោះរបស់អ្នកម្តាយក្រោយពេលសម្រាលកូនរួចបានយ៉ាងល្អ។

៤. កែតម្រូវឥរិយាបថឈរ និងដើរ

ដោយសារតែពេល មានផ្ទៃពោះទម្ងន់នៅលើពោះរបស់ម្តាយនឹងកើនឡើង ដូច្នេះនាំឱ្យមានការឈរ ឬដើរវាមានលក្ខណៈពោះលាតទៅមុខនិងសូម្បីតែក្រោយពេលសម្រាលកូនរួច អ្នកម្តាយខ្លះនៅតែប្រកាន់ជំហរឈរនិងដើរបែបនេះ ដូច្នេះគួរតែកែតម្រូវឥរិយាបថឈរ និងដើរកុំឱ្យមានអារម្មណ៍ថាមានកូនក្នុងផ្ទៃទៀត បើអ្នកប្ដូបានវាមានឥទ្ធិពលលើការកាត់បន្ថយក្បាលពោះក្រោយពេលសម្រាល។ ដូច្នេះសូមណែនាំឲ្យអ្នកម្តាយកែឥរិយាបថឈរនិងដើរឲ្យដូចធម្មតា ដែលមិនត្រឹមតែជួយឱ្យក្បាលពោះរាបស្មើប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយសម្រួលស្មា និងខ្នងមិនឲ្យខូចទ្រង់ទ្រាយផងដែរ។

  1. ស្លៀកខោស្លីម

ខោដែលអាចស្រកទម្ងន់ ឬសាច់ក្រណាត់តឹងវាអាចជួយកាត់បន្ថយក្បាលពោះក្រោយពេលសម្រាលកូនរួច តើអ្នកម្តាយណាខ្លះគួរជ្រើសរើសខោស្លីមត្រឹមត្រូវដើម្បីការពារផលប៉ះពាល់អវិជ្ជមានលើផ្នែកវះកាត់។ គួរឱ្យដឹងថាខោស្លីមរចនាឡើងសម្រាប់ម្តាយក្រោយសម្រាលជួយឱ្យម្តាយមិនប៉ះពាល់របួសក្រោយវះកាត់ផងដែរ។

សម្រាប់អ្នកម្តាយដែលបារម្ភរឿងក្បាលពោះក្រោយសម្រាលកូនមិនរាបស្មើ យើងណែនាំអ្នកឱ្យសាកល្បងវិធីទាំង៥នេះ  ព្រោះវិធីសាស្រ្តទាំងអស់នេះមានសុវត្ថិភាពសម្រាប់ម្តាយក្រោយសម្រាល ហើយវាក៏ជាវិធីសាស្រ្តដែលមិនប៉ះពាល់ដល់ការសម្រាលកូនរបស់ម្តាយពេលក្រោយផងដែរ៕ ប្រភព៖ Sanook