ភ្នំពេញ៖ កាលពីពេលថ្មីៗនេះលោក ជាវិស បេន យ៉ូសែប ដែល ​កំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្ស​ធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ បានធ្វើការផ្ដួចផ្ដើមជីកប្រឡាយមួយដើម្បីការពារសត្វព្រៃកម្ពុជា។

ប្រឡាយតាបេន Ben Davis ស្ថិតក្នុងតំបន់ BeTreed Adventures ដែលកំពុងជីកជុំវិញភ្នំត្នោត ចំងាយប្រហែល ៣២គីឡុម៉ែត្រ ដើម្បីការពារសត្វព្រៃ និងព្រៃឈើ ដែលស្ថិតនៅក្នុងតំបន់ស្នូល ខ្ទង់ ៧,០០០ហិកតា ហើយជាចំនុចកណ្តាលនៃព្រៃឈើដែលគាត់អាចដើរល្បាតបាន ដែលមានគ្នាចំនួន៤នាក់ (អ្នកធ្វើការជាប្រចាំ) ខ្ទង់ ២៥,០០០ហិកតា ដោយមិនទាន់រាប់បញ្ចូលព្រៃការពារស្ថិតក្នុងតំបន់ភ្នំពក ខេត្តសៀមរាប សរុបខ្ទង់ ៤២,០០០ហិកតា (គាត់គ្មានលទ្ធភាពការពារតំបន់ទាំងអស់នោះទេដោយសារខ្វះកំលាំង និងថវិកា)។

ក្រោយពីសាររបស់លោក បេន ត្រូវបានបង្ហោះជាសាធារណៈដោយមានអ្នកស៊ែរតៗគ្នារាប់ពាន់នាក់ស្រាប់តែនាមុននេះបន្តិចយើងក៏បានឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបង្ហោះសារជួយជាថវិកាដល់លោកបេន ដោយអ្នកឧកញ៉ាបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ​ ឡេង​ ណាវ៉ាត្រា​នឹងធ្វើដំណើនាំយកថវិកាចូលរួមជួយលើកទឹកចិត្តលោកBEN (Davis Benjamin Joseph) ដែលជាអ្នកការពារតំបន់អភិរក្សសត្វ និង ព្រៃឈើ នៅ ភ្នំត្នោត-ភ្នំពក ក្នុងខេត្ត ព្រះវិហារ​ នៅក្នុងការជីកប្រឡាយនៅតំបន់ BeTreed Adventures ដូចនេះខ្ញុំសូមផ្ដល់នូវថវិកាការបង្ហើយទាំងស្រុង ដេីម្បីបញ្ចប់នូវភារកិច្ចដ៏សំខាន់មួយនេះ» ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូនៃការជីកប្រឡាយ ដូចខាងក្រោម៖