នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ទល់នឹង ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ វេលាម៉ោង៧:០០នាទីយប់ នៅពហុកីឡដ្ឋានមរតកតេជោ។

លោក Lee Wooyoung គ្រូបង្គោល U23 ជប៉ុនបានថ្លែងថា៖”ក្រុមរបស់យើងមិនមែនជាឈុតកីឡាករអាជីពទាំងអស់គ្នានោះទេ ជាកីឡាករឈុតសកលវិទ្យាល័យ ប៉ុន្តែការប្រកួតថ្ងៃស្អែកគឺជាការប្រកួតមួយដ៍សំខាន់ និងចង់ទទួលបានលទ្ធផលល្អត្រលប់មកវិញ”។May be an image of 1 person

លោកក៏បានសង្កត់ធ្ងន់ថា”កីឡាករទាំងអស់មានអាយុចាប់ពី១៩ឆ្នាំ ដល់២១ឆ្នាំ យ៉ាងច្រើន២២ឆ្នាំ ហើយឆ្នាំក្រោយនៅពេលពួកគេបញ្ចប់សកលវិទ្យាល័យ នោះពួកគេនឹងចូលរួមក្រុមដែលស្ថិតនៅក្របខណ្ឌ J1 League លីគកំពូលជប៉ុន ដោយសារពួកគេសុទ្ធតែជាកីឡាករមានសក្តានុពល”។

លោកបន្តទៀតថា៖”ការប្រកួតថ្ងៃស្អែកគឺយើងចង់ឈ្នះ ដើម្បីបង្ហាញថាសិស្សសកលវិទ្យាល័យអាចយកឈ្នះកីឡាករលំដាប់កំពូលៗនៅប្រទេសកម្ពុជាបាន។ ប៉ុន្តែយ៉ាងណាមិញលោក Lee Wooyoung ក៏សរសើរថាបច្ចុប្បន្នបាល់ទាត់នៅប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងផងដែរ”៕